តើអ្នកមានឆ្ងល់ទេថា ហេតុអីបានជាដៃគូស្នេហាតែងតែ បិទភ្នែករបស់ពួកគេ នៅពេលដែលគេកំពុងថើបគ្នា?តើអ្នកណា ជាអ្នកបង្កើតទំនៀមទម្លាប់មួយនេះ?
ជាការពិតវាមាននូវហេតុផលទាំង៧យ៉ាង ដែលធ្វើអោយមនុស្សយើងភាគច្រើន ចូលចិត្តបិទភ្នែក នៅពេលដែលគេកំពុងថើបគូស្នេហ៍របស់ខ្លួន៖

- អ្នកប្រាកដជាមិនចង់ឃើញថា តើខ្លួនឯង និង ដៃគូរបស់អ្នក មានរូបរាងបែបណានោះទេ នៅពេលដែលអ្នកកំពុងថើបគ្នាដូចនេះ។
- ខួរក្បាលរបស់អ្នកនឹងមិនអាច ធ្វើអោយអណ្តាតរបស់អ្នករមួលបាននោះទេ ប្រសិនបើភ្នែករបស់អ្នក ធ្វើចលនាដែរក្នុងពេលតែមួយនោះ។
- វាហាក់ដូចជាមានភាពឆ្គាំឆ្គងណាស់ នៅពេលដែលអ្នកទាំងពីរបើកភ្នែកសម្លឹងមើលគ្នាខណៈពេល ដែលអ្នកទាំងពីរនៅជិតគ្នាបំផុតបែបនេះ។
- វាមិនល្អសម្រាប់កែវភ្នែករបស់អ្នកនោះទេ ក្នុងការសម្លឹងអី្វមួយ ដែលនៅកៀកខ្លាំងដូចនេះ។
- សម្រាប់ស្ត្រី គឺនាងប្រហែលជាមានភាពអៀនខ្មាស់ច្រើន និង ខ្លាចដៃគូឃើញនូវចំណុចមិនល្អរបស់ខ្លួន ដែលអាចធ្វើអោយនាង បាត់បង់នូវទំនុកចិត្តលើខ្លួនឯង ដូច្នេះការបិទភ្នែកគឺអាចធ្វើអោយនាង បំបាត់នូវអារម្មណ៍ទាំងនេះ។
- សម្រាប់បុរស ប្រសិនបើការថើបនេះ ស្ថិតនៅក្នុងដំណាក់កាលពាក់កណ្តាលនៃការរួមភេទ វាអាចធ្វើអោយអ្នកទាំងពីរ មានអារម្មណ៍ពុះកញ្ជ្រោល និង កាន់តែមានភាពស្រមើស្រម៉ៃដ៏អស្ចារ្យ។
- ការថើបគ្នាទាំងបើកភ្នែក អាចនឹងបំផ្លាញនូវអារម្មណ៍របស់អ្នកទាំងពីរ ដោយសារតែអ្នក អាចមើលឃើញនូវ ចំណុចមិនល្អណាមួយរបស់ដៃគូ នៅលើផ្ទៃមុខរបស់ពួកគេ ៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855