វា​អាច​ជា​រឿង​លំបាក​មែន​ក្នុង​ការផ្តាច់​បារី​។ នេះ​ហើយ​ជា​មូលហេតុ​ដែល​មនុស្ស​ជាច្រើន​ព្យាយាម​ជាច្រើន​ដង​មុន​នឹង​ពួកគេ​បាន​ជោគជ័យ​។ វា​ជា​រឿង​ទូទៅ​ចំពោះ​អ្នក​ដែល​ធ្វេសប្រហេស​នៅពេល​ដែល​ព្យាយាម​ផ្តាច់បារី ឬ​ទម្លាប់​ដទៃ​ទៀត​នានា​។ ប៉ុន្តែ​ការ​ធ្វេសប្រហែស​មិនមែន​ជា​រឿង​ដែល​ធ្វើអោយ​អ្នក​ឈប់​ធ្វើ​បញ្ហា​ឆ្កួតៗ​នោះទេ​។​


​ប្រហែល​ជា​មិត្ត​របស់​អ្នក​មិន​ប្រាប់​អ្នក​ដំបូង​ដោយសារតែ​គាត់​មិន​ចង់​ធ្វើអោយ​អ្នកខកចិត្ត ឬ​ដោយសារតែ​គាត់​មិន​ចង់​អោយ​អ្នក​ធុញ​ថប់​។ ប្រសិនបើ​អ្នក​ចង់​អោយ​គាត់​ចែករំលែក​បញ្ហា​នានា​មក​អោយ​អ្នកដឹង ទោះបីជា​គាត់​មាន​ការធ្វេសប្រហែស​ក៏ដោយ​, វា​ជួយ​អោយ​មាន​ប្រតិកម្ម​ដោយ​បង្ហាញ​ជា​ការគាំទ្រ ឬ​លើក​ទឹកចិត្ត​ទៅវិញ​។ ជំនួស​ការ​ធុញថប់​, សូម​យល់ចិត្ត​គាត់ ប៉ុន្តែ​ក៏​លើកទឹកចិត្ត​គាត់​អោយ​បន្ត​ការផ្តាច់​បារី​នេះ​។ សូម​អោយ​គាត់​ដឹងថា អ្នក​កំពុងតែ​គាំទ្រ​គាត់​។ ជួយ​គាត់​រំលឹក​ពី​ហេតុផល​ដែល​គាត់​ចង់​ផ្តាច់​បារី​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង