តាមលទ្ធផល នៃការស្រាវជ្រាវថ្មីៗនេះ ក្រុមអ្នកឯកទេស បានរកឃើញថា ក្រុមមនុស្សដែលបានហិតក្លិនជីអង្កាមរៀងរាល់ពីរម៉ោងម្តង តែងតែបរិភោគអាហារតិចជាងធម្មតាដល់ទៅ ២.៧០០កាឡូរី។ការបានហិតក្លិន ជាវិធីមួយដែលអាចជួយបញ្ឆោតខួរ ក្បាលថា បានបរិភោគហើយ ដូច្នេះអាចនាំឲ្យយើងមិន សូវឃ្លានអាហារ។

ចំណែកក្លិនចេក ផ្លែប៉ោមបៃតង ក៏ផ្តល់ផលដូចគ្នា ព្រោះថាបើហិតក្លិនច្រើនកាលណា ក៏តែងជួយឲ្យបរិភោគតិច ហើយទម្ងន់ក៏មិនឡើងទៅតាមនោះដែរ។លោកអាឡាន់ ហាយ (Alan Hirsch) អ្នកឯកទេសខាងរសជាតិ និងបំបាត់ក្លិន នៅស៊ីកាហ្គោ សហរដ្ឋ អាមេរិក បានណែនាំឲ្យទុកទៀនក្រអូបក្លិន ជីអង្កាមនៅផ្ទះបាយ ព្រោះនៅពេលយើងមានអារម្មណ៍តានតឹង តែងចាប់កាន់ទៀន មកហិតក្លិន ជំនួសការចាប់កាន់ចំណីអាហារមកបរិភោគ។អ្នកស្រាវជ្រាវរូបនេះ បានឲ្យដឹងថា ក្លិនក្រអូបផ្តល់ផលល្អសម្រាប់ជំរុញដល់ខួរក្បាលរបស់យើង គ្រប់គ្រងផ្នែកអារម្មណ៍ ដោយក្នុងនេះជួយកាត់បន្ថយអារម្មណ៍តានតឹង និងការចង់បរិភោគអាហារ៕