Join with Health.com.kh on Telegram

​ម្ទេស​មាន រសជាតិ​ហឹរ​ក្រហាយ​ពិបាក​ទំពារ​ពិបាក​លេប​តែ​នៅ​ខាងក្នុង​រសជាតិ ក្រហល់ក្រហាយ​នោះ​មាន​បង្កប់​នូវ​សារធាតុ​អាហារ​មាន​ប្រយោជន៍​វា​អាច​ជួយ​ប ន្យា​រ​ភាព​ចាស់​ធ្វើឱ្យ​មនុស្ស​ស្ថិតនៅ​ក្នុង​វ័យក្មេង​បានយូរ​។​ម្ទេស​មាន សារធាតុ ប្រឆាំង​រ៉ាឌីកាល់ សេរី​មាន​បេតា​ការ៉ូ​តែន និង​វីតាមីន​ស៊ី​ច្រើនជាង​បន្លែ​ទូទៅ​លើសពីនេះ​ម្ទេស​មាន​សារធាតុ​ដ៏​ពិសេស ម្យ៉ាង​ដែល​ហៅថា ខែ​ត​សែ​ស៊ិន ដែល​មាន​តួនាទី ជួយ​ពន្យារ​ជរាភាព​ធ្វើឱ្យ​ក្មេង​ជាង​វ័យ រារាំង​អាការៈរលាក និង​ជួយ​រំញោច​ដល់​ចរន្តឈាម​រត់​។​


​បច្ចុប្បន្ន​ម្ទេស​ត្រូវបាន​គេ​ចម្រាញ់​ធ្វើ​ជា​ប្រេង​សម្រាប់ លាប​រឹត​មានឈ្មោះ​ថា​ខែ​ត​សែ​ស៊ិន​ជា​ថ្នាំ​ក្តៅ​សម្រាប់​បំបាត់​ការឈឺ សន្លាក់​ឈឺចាប់​សាច់ដុំ​បាន​ផងដែរ​។​ហើយ​ជា​ពិសេស​ទៀត​នោះ ម្ទេស​ក៏​ជា​អាហារ​មួយ​ប្រភេទ​ដែល​ធ្វើឱ្យ​មុខម្ហូប​ដែល​យើង​ទទួល​ទាន មានឱជារស​ឈ្ងុយឆ្ងាញ់​ដោយសា​រសជាតិ​ហឹរ​របស់​វា​៕