ក្រុម អ្នកស្រាវជ្រាវបាន ធ្វើការសិក្សាទៅលើ អត្ថប្រយោជន៍នៃការធ្វើសមាធិ។ ពួកគេរកឃើញថាការធ្វើសមាធិ អាចជួយផ្លាស់ប្តូររចនាសម្ព័ន្ធរបស់ខួរក្បាល បាន និងជួយឱ្យវាមានសម្តត្ថភាពពិសេស ក្នុងការឆ្លើយតប នឹងធ្វើការងារកាន់តែឆាប់រហ័ស ឡើង។
ហើយចំពោះគុណសម្បត្តិ នៃការធ្វើសមាធិជាប្រចាំ និងជួយឱ្យខួរក្បាលផ្នែកខាងមុខកាន់តែក្រាស់ឡើង ហើយខួរក្បាលផ្នែកនេះមានតួនាទីឆ្លើយតបនឹងអ្វីដែលមកប៉ះ ទង្គិច។ ការអង្គុយសមាធិ នឹងជួយឱ្យកោសិការខួរក្បាលតភ្ជាប់គ្នាបានល្អប្រសើរ ឡើងជានិច្ច ហេតុនេះដើម្បីឲ្យខួរក្បាលរបស់យើងមានសភាពរេផ្លិចបានល្អ។ ភាពស្ងប់សុខផ្លូវចិត្ត នឹងធ្វើអោយអារម្មណ៍យើងស្រស់ស្រាយ និង ឆាប់ទទួលបាននូវជោគជ័យចំពោះរាល់ភារកិច្ចទាំងឡាយ ដែលយើងត្រូវបំពេញជារៀងរាល់ថ្ងៃ ៕