មនុស្សគ្រប់គ្នាមានការយល់សប្តិអាក្រក់់ ប៉ុន្តែរឿងមួយចំនួនអាចនាំអោយមានការយល់សប្តិអាក្រក់នេះជាប់តែម្តង។ចំពោះមនុស្សមួយចំនួន, ថ្នាំ, ស្រា, ថ្នាំញៀន, ការគេងមិនគ្រប់, គ្រុនក្តៅ ឬថប់បារម្ភជួនកាលបណ្តាលអោយយល់សប្តិអាក្រក់។

ប៉ុន្តែជារឿយៗ, ការយល់សប្តិអាក្រក់ហាក់ដូចជាត្រូវបានបង្កឡើងដោយបញ្ហាអារម្មណ៍នៅផ្ទះ ឬសាលា, ការប្រែប្រួលជីវិតដូចជា ការប៉ះទង្គិចផ្លូវចិត្ត និងស្ត្រេសដែលមកពីសម្ពាធនៃការងារជាដើម។
សូមព្យាយាមលុបបំបាត់ការយល់សប្តិអាក្រក់ដោយធ្វើអោយមានទម្លាប់នៃការគេងទៀងទាត់ដែលរួមមាន គេងអោយបានគ្រប់គ្រាន់នៅពេលយប់ ដូចនេះអ្នកនឹងមិនមានអារម្មណ៍ថាចង់គេងនៅពេលថ្ងៃត្រង់ ឬពេលល្ងាចនោះទេ។ កាត់បន្ថយការផឹកកាហ្វេអ៊ីន, ស្រា, និងបន្ថយការជក់បារីក៏អាចជួយផងបានដែរ។ ញ៉ាំអាហារដែលជិតនឹងម៉ោងចូលគេងក៏អាចបណ្តាលអោយយល់សប្តិអាក្រក់ផងដែរ។
ការធ្វើលំហាត់ប្រាណអំឡុងពេលថ្ងៃគឺជាមធ្យោបាយល្អដើម្បីកុំអោយមានការយល់សប្តិអាក្រក់ ប៉ុន្តែសូមកុំធ្វើលំហាត់ប្រាណមុននឹងអ្នកចូលគេងអោយសោះ។ សម្រាកសិនមុននឹងចូលគេងគឺជារឿងសំខាន់ដើម្បីអោយគេងលក់បានស្រួល។ ជៀសវាងការមើលរឿងគួរអោយខ្លាច។ ការមើលកម្មវិធីសប្បាយៗនៅក្នុងទូរទស្សន៍ក៏អាចមានប្រយោជន៍ដល់ការគេងផងដែរ។
ក្នុងករណីកម្រ, បញ្ហាជំងឺក្នុងខ្លួន, បញ្ហាមាត់ធ្មេញអាចបណ្តាលអោយរារាំងដល់ការគេង ហើយចំពោះរឿងនេះ, ការពិនិត្យដោយគ្រូពេទ្យ ឬទន្តបណ្ឌិតគឺជារឿងដែលសំខាន់។ប្រសិនបើមានរឿងដែលធ្វើអោយអ្នកធុញ, ប្រសិនបើអ្នកថប់បារម្ភ ឬខ្លាច ឬប្រសិនបើអ្នកបន្តមានការយល់សប្តិអាក្រក់, សូមពិចារណាទៅជួបគ្រូពេទ្យឯកទេសខាងជំងឺផ្លូវចិត្ត៕