មនុស្សជាច្រើនគិតថា ដោយសារតែពួកគេមិនជក់បារី, ដូចនេះពួកគេមិនចាំបាច់បារម្ភអំពីការហឺតផ្សែងបារីនោះទេ។
ការពិតគឺថា ការហឺតផ្សែងបារី ដែលជាការបូកបញ្ចូលគ្នានៃផ្សែងដែលមកពីការដុតនៃបារី និងផ្សែងដែលត្រូវបានបញ្ចេញពីអ្នកជក់បារីនោះ គឺមានភាពគ្រោះថ្នាក់ដូចទៅនឹងការជក់បារីដែរ។ អ្នកដែលជក់បារី មិនមានបំណងអោយអ្នកនៅជុំវិញខ្លួនពួកគេមានគ្រោះថ្នាក់នោះទេ ប៉ុន្តែផ្ទុយទៅវិញនេះជាអ្វីដែលពួកគេកំពុងតែបានធ្វើ។
ក្រៅពីមានក្លិនអាក្រក់លើសម្លៀកបំពាក់ និងសក់របស់អ្នក, ផ្សែងបារីផ្សំពីសារធាតុគីមីជាង៤.០០០មុខ ដែលសារធាតុផ្សំភាគច្រើនបង្កើនហានិភ័យនៃជំងឺមហារីក និងជំងឺបេះដូង។ ការដកដង្ហើមយកផ្សែងបារីអាចធ្វើអោយរលាកដល់ផ្លូវដង្ហើម ហើយបណ្តាលអោយទទួលរងនឹងជំងឺហឺត។ កន្លែងតែមួយគត់ដើម្បីគេសពីឥទ្ធិពលនៃផ្សែងបារី គឺកន្លែងដែលមិនមានផ្សែងបារី៕