នៅក្នុង​វិទ្យា​ពេទ្យ​ការធ្វើ​វិនិច្ឆ័យ​លើ​ជំងឺមហារីក​ឆ្អឹង​មាន​ចម្រើន​ប្រភេទ ការវិនិច្ឆ័យ​អាចជួយ​ដល់​គ្រូពេទ្យ​ក្នុង​ការយល់ដឹង​ពី​ប្រភេទ​ដុំ​សាច់ និង កំរិត​អាការៈ​អ្នកជំងឺ ធ្វើឲ្យ​គ្រូពេទ្យ​កាន់តែ​ងាយស្រួល​ក្នុង​ការដាក់​ផែនការ​ព្យាបាល​អ្នកជំងឺ​។

ដូច្នេះ​តើ​ការធ្វើ​រោគវិនិច្ឆ័យ​លើ​រោគ​មហារីក​ឆ្អឹង​ជាធម្មតា​មាន​អ្វីខ្លះ​? ខាងក្រោម​នេះ ជា​ការណែនាំ​របស់​គ្រូពេទ្យ​ជំនាញ​ក្នុង​មន្ទីរពេទ្យ ក្វាង​ចូ​វ​ទំនើប​ផ្នែក​មហារីក​របស់​យើងខ្ញុំ​។​

​ជំងឺមហារីក​ឆ្អឹង​ពឹងផ្អែក​លើ​រោគវិនិច្ឆ័យ​អ្វីខ្លះ​?

  1. មហារីក​ឆ្អឹង​ដំណាក់​ដំបូង​អាច​មាន​ការ​ឈឺ​ចុកចាប់​ឈឺ​ដាច់ៗ ហើយ​ត្រលប់​មក​បន្ត​ការឈឺ​ជាធម្មតា​បន្ត ពេលយប់​ការឈឺ​កាន់តែ​ខ្លាំង​ឡើងៗ​។ នេះ​គឺ​យោង​តាម​កា​វិនិច្ឆ័យ​នៃ​ជំងឺមហារីក​នេះ​។
  2. ប្រតិកម្ម​ជាតិពុល​ក្នុង​សារពាង្គកាយ​ទាំងមូល​គឺជា​សំ​យោង​នៃ​កា​វិនិច្ឆ័យ​មួយ​ដែរ​ក្នុងនោះ​រួមមាន ៖ មិន​ឃ្លាន​អាហារ ស្រក​ទម្ងន់ ហេវ​ហត់​អស់កំលាំង​ពេញ​ទាំង​ខ្លួន និង ខ្សោះ​រីងរៃ​។
  3. ជំងឺមហារីក​ឆ្អឹង​ច្រើន​កើតមាន​លើ​យុវវ័យ​អាយុ​១៥​ទៅ​២៥​ឆ្នាំ​។ ហើយ​ច្រើន​កើត​នៅ​គន្លាក់ ឆ្អឹង​ស្មា និង​គន្លាក់​ឆ្អឹង​ជង្គង់​ផ្នែក​លើ ក្រោម​នៃ​អវៈយវៈ​មាំមួន​។ នេះ​ជា​ចំនុច​សំខាន់​មួយ​ដែល​សំ​យោង​រោគវិនិច្ឆ័យ​នៃ​ជំងឺ​។
  4. សីតុណ្ហភាព​កើតឡើង​តាម​តំបន់​ខ្លះ​នៃ​ស្បែក ស​សៃ​ឈាមខ្មៅ​រីក​ធំ ដុំ​សាច់​ក្នុង​ឆ្អឹង​លូតលាស់​យ៉ាង​លឿន ពេល​មាន​ការ​សង្កត់​ត្រូវ​ដុំ​សាច់មាន​ការឈឺចាប់ និង កើត​មាន​ការ​ប្រេះ​ឆ្អឹង និង បង្ហាញ​សន្លាក់ឆ្អឹង​នោះដែរ​។
    ​មធ្យោបាយ​វិនិច្ឆ័យ​រោគ​ជំងឺមហារីក​ឆ្អឹង​មាន​អ្វីខ្លះ​?
  5. ការ​ពិនិត្យ​តាម​ការ​ស្គេ​ន​គ្រោង​ឆ្អឹង ៖ ឆ្អឹង​កាត់​ការបញ្ចូល​ទឹក​ថ្នាំ​បង្កើត​រូប​បរិមាណ​តូច​ហើយ​ប្រើប្រាស់​ម៉ាស៊ីន​ថត​បែប​ទំនើប​មក​ពិនិត្យ និង​អាច​បង្ហាញឲ្យឃើញ​រូបភាព​នៃ​ឆ្អឹង​។
  6. ការ​ពិនិត្យ​តាម​បែប​រូបភាព​មានដូចជា ៖ ពន្លឺ​កាំរស្មី​X ការ​ស្គេ​ន​CT និង​MPI-​ល​-​។ អាច​ជួយ​ក្នុង​ការធ្វើ​កុសល​វិច្ច័​យរបស់​គ្រូពេទ្យ​ទៅ​លើ​រូបរាង​ប្រភេទ និង ទីតាំង​ដុំ​សាច់​។
  7. ការ​ធ្វើ​តេស្ដ​ពិនិត្យ​វិនិច្ឆ័យ ៖ យក​បំនែក​ភាគល្អិត​នៃ​ដុំ​សា​ច់មក​ពិនិត្យ និង​ជំងឺមហារីក​ឆ្អឹង​នេះឯង​។ រួមមាន ៖
    (1) ការ​ធ្វើ​តេស្ត​ដោយ​ប្រើ​ប្រព័ន្ធ​ម្ជុល​ស្រូប ៖ គ្រូពេទ្យ​ប្រើប្រាស់​ម្ជុល​ដ៏​តូច​មួយ​ចាក់​ចូល​យក​បំនែក​កោសិកា​មហារីក​មួយ​ភាគ​មក​ធ្វើការ​ពិនិត្យ​។
    (2) ការ​ធ្វើ​តេស្ត​ដោយ​វះកាត់ ៖ គ្រ​ពេទ្យវះកាត់​បកស្បែក កាត់​យក​ដុំ​សាច់​មហារីក​ទាំងមូល ឬ ផ្នែក​មួយ​ភាគ​នៃ​ដុំ​សាច់ បន្ទាប់មក​យក​ពិនិត្យ​។
    ​អ្នកឯកទេស​នៃ​មន្ទីរពេទ្យ​ក្វាង​ចូ​វ​ទំនើប​បាន​ផ្ដែផ្ដាំ​ថា ៖ ប្រសិនបើ​ប្រទះឃើញ​មាន​ជំងឺ​មហារីក​ឆ្អឹង​ពេលធ្វើ​រោគវិនិច្ឆ័យ​ហើយ សូម​ធ្វើការ​រួសរាន់​ទៅ​មន្ទីរពេទ្យ​ស្រប​ច្បាប់​ត្រឹមត្រូវ នឹង​ទទួល​ការព្យាបាល​៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង