ដោយសារតែផ្លែស្វាយមានផ្ទុកនូវ បរិមាណដ៏ច្រើននៃជាតិសសៃ ដែលអាចជួយបន្ទាបនូវការបឺតស្រូប របស់ជាតិស្ករទៅក្នុងឈាម, ជួយអោយអ្នកមិនសូវឃ្លានអាហារ, រក្សាកម្រិតជាតិស្ករនៅក្នុងឈាម នោះវា គឺពិតជាអាច ជួយអ្នកបាន ក្នុងការរក្សាទម្ងន់រាងកាយរបស់អ្នក អោយមានលំនឹងល្អ។

នៅពេលដែលជាតិសសៃទាំងនេះ ធ្វើដំណើរចូលទៅក្នុងពោះវៀន វាក៏ជួយផងដែរ នូវការររំលាយនូវជាតិខ្លាញ់ផ្សេងៗទៀតនៅក្នុងរាងកាយ ដែលផ្តល់គ្រោះថ្នាក់ដល់យើងរាល់គ្នា ។ មិនត្រឹមតែប៉ុណ្ណោះ ផ្លែស្វាយ ក៏មាន អត្ថប្រយោជន៍ ក្នុងការប្រឆាំងនឹងជាតិអាស៊ីត និង ការរំលាយអាហារមិនបានត្រឹមត្រូវផងដែរ។
ដូច្នេះប្រសិនបើអ្នក ចង់រក្សាទម្ងន់ដងខ្លួនអោយបានល្អ និង ចៀសផុតពីភាពធាត់នោះ ផ្លែស្វាយជាជម្រើសដ៏សាមសមបំផុតសម្រាប់អ្នក៕