កំហឹងជារឿយៗ តែងកើតឡើងដោយសារការផ្តល់តំលៃអោយខ្លួនឯងទាបពេក និង ការខ្វះទំនុកចិត្តលើខ្លួនឯង ។ ការធ្វើសកម្មភាពរូបរាងកាយ គឺអាចបញ្ចេញនូវអង់ដហ្វីន ដែលវាជាអរម៉ូនម្យ៉ាង ជួយអោយអ្នកមានអារម្មណ៍ល្អ និង បង្កើនផ្លូវចិត្តរបស់អ្នក អោយមានសភាពស្រស់ស្រាយ និង ពេញចិត្តចំពោះខ្លួនឯង។

ការធ្វើលំហាត់ប្រាណ ក៏ជាវិធីមួយ ក្នុងការទប់ស្កាត់កំហឹង និង ជួយកាត់បន្ថយស្ត្រេស។ ការធ្វើសកម្មភាព ក្នុងកម្រិតខ្ពស់ អោយបានជា ប្រចាំមានដូចជា៖ ការរត់, ហែលទឹក, លេងកីឡាប្រដាល់ ក៏ជាវិធីដ៏មានប្រសិទ្ធភាពក្នុងការបញេ្ចញ និង រារាំងដល់ អារម្មណ៍ ដែលនឹងធ្វើអោយកំហឹងផ្ទុះឡើង។
ការធ្វើសកម្មភាព អោយរាងកាយអ្នកបានសម្រាកមានដូចជា៖ការហាត់ យូហ្គា ឬ ថៃឈិ គឺអាចនឹងបញ្ចេញនូវថាមពលអវិជ្ជមាន និង ជួយជំរុញអោយមានអារម្មណ៍ ស្ងប់ស្ងាត់ នៅក្នុងខ្លួន។
សកម្មភាពដែលសាកសមបំផុតមាន៖
• ការដើរ។
• ការរត់។
• ការធាក់កង់។
• ការហែលទឹក។
• ការលើកដុំទំងន់។
• ការលេងកីឡាប្រដាល់។
• ការលេងកីឡារ៉ុកកែត។
• ការរាំកំសាន្ត។
• ការហ្វឹកហាត់កាយសម្ព័ន្ធ។
• ការហាត់ លំហាត់ប្រាណបែបយូហ្គា ក្នុងសកម្មភាពផ្សេងៗជាច្រើន។
តើអ្នកគួរធ្វើវាអោយបានញឹកញាប់ ប៉ុនណា?
• យ៉ាងហោចណាស់ អោយបានរយៈពេល៣០នាទី ហើយអោយបាន ៣ ទៅ ៥ដងក្នុងមួយសប្តាហ៍។
• ប្រសិនបើអ្នកជ្រើសរើសយកការរត់ នោះអ្នកត្រូវកំណត់ការរត់នេះអោយ បានចំងាយ ៣ទៅ៥ ម៉ាយដោយ មិនធ្វើការឈប់។
• នៅថ្ងៃឈប់សម្រាក អ្នកអាចធ្វើការដើរអោយបានរយៈពេល ៣០នាទី។
• រួមបញ្ចូលនូវថ្នាក់ហាត់យូហ្គា ឬ ថៃឈិ នៅក្នុងទំលាប់ហាត់ប្រាណរបស់អ្នក ដើម្បីរៀនពីវិធីសាស្ត្រ ក្នុងការ ដកដង្ហើម និង ធ្វើអោយផ្លូវកាយ និង ផ្លូវចិត្តរបស់អ្នកចេះមានភាពបន់បែនតាមកាលៈទេសៈ។
• បញ្ចូលសកម្មភាពផ្សេងៗគ្នា ទៅក្នុងទំលាប់ហាត់ប្រាណរបស់អ្នក។ ការហ្វឹកហាត់កីឡាកាយសម្ព័ន្ធ គឺជា សកម្មភាពមួយដ៏រស់រវើក និង មានភាពរហ័សរហួន ដែលមានរួមបញ្ចូលនូវ ការហ្វឹកហាត់ចង្វាក់បេះដូង និង ភាពអត់ធ្មត់។ អ្នកគួរធ្វើវា អោយបាន ២ទៅ ៤ដង ក្នុងមួយសប្តាហ៍ ។