ការសិក្សា​ថ្មី​ដែល​បាន​ចេញផ្សាយ​ដោយ ព្រឹត្តប័ត្រ​សុខភាព​វេជ្ជសាស្ត្រ​ផ្នែក​ផ្លូវភេទ បាន​បង្ហាញអោយឃើញថា ស្ត្រី​ដែល​ទទួលបាន​ភាពស្រនុកសុខស្រួល​ខាង​ផ្លូវភេទ (orgasm) តិចជាង ២ ដង​ក្នុង​មួយខែ ប្រឈមមុខ​នឹង​ជំងឺ​នានា​ច្រើន​ជាង​ស្ត្រី​ដែល​ប្រព្រឹត្ត​រឿង​លើ​គ្រែ​ជា ប្រចាំ​។​


​អ្នកស្រាវជ្រាវ​មកពី “​កម្មវិធី​សុខភាព​ស្ត្រី​” នៅឯ​សាកលវិទ្យាល័យ Monash ក្នុង​ប្រទេស​អូស្ត្រាលី បាន​រកឃើញថា ស្ត្រី​ដែល​បាន​ឈាន​ដល់​ចំនុច​កំពូល​មាន​កម្រិត​ថាមពល​ខ្ពស់ជាង ទទួល​ជំងឺ​តិចជាង និង​មាន​លក្ខណៈសម្បត្តិ​នានា​ប្រសើរ​ជាង​ស្ត្រី​ដែល​មិនសូវ​បាន​ទទួល​ការ រួមភេទ​។​

​នៅពេល​យើង​មាន​អារម្មណ៍​រីករាយ ស្រស់ស្រាយ​បន្ទាប់ពី​ឡើង​លើ​គ្រែ ចំនុច​សំខាន់​សម្រាប់​មនុស្ស​ស្រី​នោះ​គឺ ការឈាន​ដល់​ចំនុចកំពូល​។​

​បុរស​គួរ​ចង់ចាំ​ថា អ្នក​ត្រូវ​តែ​ជួយ​នាង​អោយ​ដល់​គោលដៅ​ដែល​នាង​ចង់បាន​។ យ៉ាងណាមិញ បុរស​គ្រប់រូប​តែងតែ​ចង់អោយ​ស្ត្រី​ជា​ដៃគូ​របស់​ខ្លួន​បាន​ទទួល​នូវ សេចក្តីសុខ សុខភាព​ល្អ និង​មាន​កម្លាំង​ខ្លាំងក្លា​៕ 

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង