Join with Health.com.kh on Telegram

ការធ្វើ​អោយ​ឆ្អឹង​មាន​ភាពរឹងមាំ​នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​អ្នក​នៅ​ពេល​ក្រោយ​, ជាពិសេស​នៅពេល​ដែល​ឈាន​ចូល​វ័យ​ចំណាស់​នៅពេល​ដែល​ដង់ស៊ីតេ​ឆ្អឹង​ថយចុះ​ដោយ​ធម្ម​ជាត​។​

Harvard School of Public Health បង្ហាញ​ពី​វិធីសាស្ត្រ​សម្រាប់​ធ្វើ​អោយ​ឆ្អឹង​រឹងមាំ និង​មាន​សុខភាព​ល្អ៖

  • ញ៉ាំ​អាហារ​សំបូរ​ទៅដោយ​ជាតិ​កាល់ស្យូម​។ ស្ពៃ​ខ្មៅ​, បន្លែ​បៃតង​, តៅ​ហ៊ូ និង​សណ្តែក​គឺជា​ប្រភព​សំបូរ​ទៅដោយ​ជាតិ​កាល់ស្យូម​
  • ទទួល​វីតាមីន D អោយបាន​គ្រប់គ្រាន់ និង​ប្រើប្រាស់​ថ្នាំ​គ្រាប់​ប្រសិនបើ​អ្នក​មិន​ទទួលបាន​គ្រប់គ្រាន់​វីតាមីន D នេះ​ពី​ចំណីអាហារ និង​ពន្លឺព្រះអាទិត្យ​
  • ធ្វើ​លំ​ហាត់ប្រាណ​អោយបាន​ទៀងទាត់​ដូចជា ការរត់​តិចៗ ឬ​ដើរ​
  • ពិនិត្យមើល​ការ​ញ៉ាំ​ជាតិ​វីតាមីន A នៅពេល​ដែល​វា​អាច​ធ្វើអោយ​ឆ្អឹង​ខ្សោយ​៕​