ការបាត់រដូវ មិនមែនតែងតែបញ្ជាក់បានថា អ្នកមានផ្ទៃពោះនោះទេ វាអាចមកពីកត្តាផ្សេងៗជាច្រើនទៀត ។

ការប្រើប្រាស់ថ្នាំ ឬជាតិគីមីខ្លះ (ថ្នាំពន្យាកំណើតខ្លះ) ក៏ឲ្យបាត់រដូវដែរ។ ការមានជំងឺឆ្លងផ្សេងៗ ការញុំាចុកមិនគ្រប់គ្រាន់ ធ្វើការហួសកម្លាំង ឬមានការរំខានចិត្តផ្សេងៗ។ ដំណើរការរបស់ឈាមរដូវវាទាក់ទងយ៉ាងជិតស្និទ្ធជាមួយនឹង ផ្លូវចិត្ត ផ្លូវអារម្មណ៍ ដូច្នេះអាម្មណ៍រំជើបរជួលប្រែប្រួលច្របូកច្របល់ខ្លាំង ក៏ជាហេតុធ្វើឲ្យការបញ្ជា អ័រម៉ូនផ្សេងៗដែលបណ្តាលឲ្យដំណើរការឈាមរដូវក៏រអាក់រអួលប្រែប្រួល បានផងដែរ។ ខ្លះទៅជារដូវមានញឹកពេក ខ្លះរង្វើលពេក ខ្លះច្រើនហួស ។ល។ ម្យ៉ាងវិញទៀត ការមានជំងឺផ្នែករាងកាយ ដូចជាជំងឺបេះដូង សួត តម្រងនោម ជាដើម ក៏អាចបណ្តាលឲ្យរដូវរបស់អ្នក មិនទៀងទាត់បានដែរ ។
បើអ្នកកំពុងតែមានបញ្ហារដូវរអាក់រអួលនេះ នោះអ្នកត្រូវរៀបចំសម្រួលកាយចិត្តឲ្យបានល្អ,ធ្វើការសម្រាកអោយបានគ្រប់គ្រាន់ ញាំអាហារដែលផ្តល់ផលល្អចំពោះសុខភាព ធ្វើយ៉ាងណា ព្យាយាមអនុវត្តនូវដំណោះស្រាយទាំងនេះ មុននឹងអ្នកសម្រេចចិត្តប្រើថ្នាំប្រភេទអ័រម៉ូន ព្រោះវាអាចធ្វើអោយស្ថានភាពនេះ កាន់តែធ្ងន់ធ្ងរ ឬ វដ្តរដូវអ្នកកាន់តែប្រែប្រួលជាងនេះ ៕