វាជារឿងមួយដែលមនុស្សលោកមិនអាចបកស្រាយបានច្បាស់លាស់អស់ជាច្រើនសតវត្សមកហើយ។លោក Jason Hawes ស្ថាបនិកក្រុមអ្នកស្រាវជ្រាវ T.A.P.S. (The Atlantic Paranormal Society) មិនបានជឿទៅលើរឿងខ្មោច ព្រាយ បិសាចនោះទេ រហូតដល់គាត់បានជួបព្រឹត្តការណ៍ដែលមិនគួរអោយជឿមួយដោយផ្ទាល់ភ្នែក។
មនុស្សដែលមិនធ្លាប់បានជួបប្រទះព្រឹត្តិការណ៍នេះដោយខ្លួនឯង នៅតែឆ្ងល់ បដិសេធ និងមិនជឿទៅលើដួងវិញ្ញាណ ខ្មោច ឬជីវិតបន្ទាប់ពីការស្លាប់នោះទេ។បន្ទាប់ពីការស្លាប់ ពិតជាមានជីវិតថ្មីមួយទៀតមែនទេ?
សូមចូលរួមជាមួយនឹងនាង Kelly Roncace ជាអ្នកនិពន្ធ និងអ្នកស៊ើបអង្កេតទៅលើព្រលឹងខ្មោច។“រឿងមួយដែលយើងអាចដោះស្រាយជាមួយនឹងមនុស្សសង្ស័យលើដួងព្រលឹងទាំងនោះ គឺអោយពួកគេសាកល្បងដោយខ្លួនឯង អោយពួកគេជឿលើអ្វីដែលពួកគេគិត និងចង់បាន”។ នេះជាសំដីរបស់នាង Sara Lowell មកពីក្រុមអ្នកស្រាវជ្រាវរឿងខ្មោច S & D Paranormal Society។ “អ្នកមិនអាចផ្តាស់ប្តូរគំនិត ជំនឿរបស់ពួកគេបានឡើយ។ គំនិតដែលល្អនោះគឺ នាំពួកគេទៅកន្លែងដែលអ្នកបានរកឃើញថាមានដួងព្រលឹង ហើយអោយពួកគេសាកល្បងដោយខ្លួនឯង”។
លោក Doug Hogate Jr នៅក្រុមស្រាវជ្រាវ JUMPS (Jersey Unique Minds Paranormal Society) បានអញ្ជើញ អ្នកដែលមិនមានជំនឿលើដួងព្រលឹងជាច្រើន ដើម្បីចូលរួមស៊ើបអង្កេតជាមួយគ្នា។“នៅពេលដែលមានមនុស្សមិនជឿលើដួងវិញ្ញាណ យើងនឹងអញ្ជើញពួកគេមកចូលរួមជាមួយគ្នាដើម្បីស៊ើបអង្កេត។ ហើយនៅពេលដែលគេជួបប្រទះវាដោយខ្លួនឯង ពួកគេនឹងយល់កាន់តែច្បាស់អំពីអ្វីដែលពួកយើងកំពុងធ្វើ” – នេះជាសំដីរបស់លោក Hogate។
នៅពេលដែលលោក Hogate បង្កើត JUMPS ដំបូងក្នុងឆ្នាំ ២០០៨ គាត់បានទៅរកមនុស្សម្នាជាច្រើន ដែលបានហៅ គាត់ថា “ចំកួត! ឆ្កួត! ឡប់! មិនគ្រប់ទឹក!”។
មនុស្សម្នាក់បានសួរលោក ថា ៖ ‘អ្នកមិនជឿលើខ្មោចទេ មែន ឬមិនមែន?’។ គាត់ក៏ឆ្លើយតប ៖ “ខ្ញុំធ្វើការ ខ្ញុំស៊ើបអង្កេតទៅលើវារាល់ថ្ងៃដូច្នេះហើយ លោកសួរថាតើខ្ញុំជឿលើរឿងនេះទៀតឬ”។
ចំលើយការពារដ៏អស្ចារ្យដើម្បីស្រាយចម្ងល់របស់ម្ចាស់សំនួរទៅលើរឿងខ្មោចបានស្រាវជ្រាវរកឃើញរឿងជាក់ស្តែងជាច្រើនរួមជាមួយនឹងភស្តុតាងបានធ្វើអោយម្ចាស់សំនួរជាច្រើនភ្ញាក់ផ្អើលនឹងរឿងមិនគួរអោយជឿដែលពួកគេឃើញផ្ទាល់ភ្នែក។“នៅពេលដែលខ្ញុំបានជួបមនុស្សជាច្រើនដែលសង្ស័យច្រើនលើរឿងខ្មោច ហើយមិនជឿលើការស្រាវជ្រាវរបស់ខ្ញុំ ខ្ញុំមានតែពាក្យមួយម៉ាត់ប៉ុណ្ណោះជូនពួកគេ គឺ ខ្ញុំមានភស្តុតាងច្រើនដែលអាចបញ្ជាក់ថាមានដួងព្រលឹង ខ្មោច ”៕