Join with Health.com.kh on Telegram

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីមុខសញ្ញាដែលប្រាប់អ្នកថាក្រដាសប្រាក់ធំជិតដល់ហើយ។ តើមានអ្វីខ្លះទៅ?

  • ប្រសិនជាមុខអ្នកប្រែជាស្រស់ស្រាយខ្លាំង ជំងឺឃ្លាតឆ្ងាយពីអ្នក ស្នាមរបួសឆាប់ជា ហើយមុខមានពន្លឺខ្លាំង មានន័យថាអ្នកជិតបានក្រដាសប្រាក់ធំដែលនឹកស្មានមិនដល់នោះឡើយ។
  • បើលើប្រជ្រុយខ្មៅរបស់អ្នកស្រាប់តែដុះរោម នោះមានន័យថារឿងល្អជិតដល់។ ជាពិសេស រឿងមិនល្អទាំងឡាយនឹងអាចប្រែជាល្អទាំងអស់តែម្តង។
  • ប្រសិនជាត្របកភ្នែកខាងឆ្វេងអ្នកតែងតែញាក់ មានន័យថា អ្នកជិតឡើងឋានៈ និងប្រាក់ខែហើយ ដោយមានទាំងកេរ្តិ៍ឈ្មោះល្បី ថែមទាំងអាចប្រមូលបានទាំងទ្រព្យធំចូលមកទៀតផង។
  • បើអ្នកស្រាប់តែមានអារម្មណ៍ថាក្នុងត្រចៀកខាងឆ្វេងរបស់អ្នករមាស់ខ្លាំង មានន័យថាលាភក្នុងជិតធ្លាក់មកដល់ហើយ។ ដូចនេះ អ្នកគួរតែចាប់ឲ្យជាប់ មិនគួរឲ្យរបូតចេញពីដៃអ្នកឡើយ។
  • ប្រសិនបើចិញ្ចើមខាងឆ្វេង ឬចន្លោះចិញ្ចើមទាំងសងខាងរមាស់ មានន័យថានឹងមានទ្រព្យចូលមករកអ្នកក្នុងពេលឆាប់ៗនេះ៕