មានហេតុផលមួយចំនួនតូចដែលធ្វើឲ្យទារកទើបនឹងកើតអាចកណ្តាសច្រើន។ ទីមួយ អ្នកគួរតែដឹងថា ការកណ្តាស គឺជារឿងល្អដែលកូនកំពុងតែធ្វើ។ មានន័យថា ប្រព័ន្ធសរសៃប្រសាទរបស់គេកំពុងតែធ្វើការបានយ៉ាងត្រឹមត្រូវ ដោយសារតែការកណ្តាលសគឺជារ៉េផ្លិចមួយដែលគ្រប់គ្រងដោយប្រព័ន្ធសរសៃប្រសាទ។ ការដែលទារកទើបនឹងកើតកណ្តាស ជាមួយនឹងការក្អែលទឹកដោះ ស្ងាប ត្អើក និងភឺ គឺជារឿងដែលកើតឡើងញឹកញាប់បំផុត។ រ៉េផ្លិចកណ្តាលនេះមិនខុសគ្នានឹងមនុស្សធំទេ គឺវាកើតឡើងនៅពេលដែលផ្លូវដង្ហើមនៅច្រមុះរងការរលាក។ 

ដំបូងឡើយ ទារកទើបនឹងកើតអាចនឹងកណ្តាសច្រើនដោយសារតែពួកគេមានផ្លូវដង្ហើមនៅច្រមុះតូចជាងមនុស្សធំ ហើយក៏គួរតែសម្អាតច្រមុះញឹកញាប់ជាងមនុស្សធំដែរ ដោយសារតែវាងាយនឹងស្ទះខ្លាំងណាស់។ ពួកគេកណ្តាលដើម្បីបំបាត់អ្វីដែលស្ទះក្នុងផ្លូវច្រមុះគេ ចាប់ពី ទឹកដោះ រហូតដល់សម្បោ ផ្សែង និងធូលីដីជាដើម។ អ្នកក៏អាចជួយពួកគេបានតាមរយៈមិនជក់បារីនៅជិតគេ។ ទារកទើបនឹងកើតក៏ដកដង្ហើមតាមមាត់ដែរ ដោយសារវាជាផ្នែកមួយនៃការលូតលាស់របស់គេ។ ពេលខ្លះ រឿងនេះអាចនាំឲ្យកណ្តាសដែរ ចាប់តាំងពីគេនៅតែត្រូវការផ្លាស់ប្តូរមកដកដង្ហើមតាមច្រមុះវិញទៀត៕