ខាងក្រោមនេះ Health.com.kh នឹងបង្ហាញអ្នកពីពេលវេលាដែលប្តីប្រពន្ធគួរតែរួមភេទជាមួយគ្នា ទើបល្អចំពោះសុខភាព។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

  1. អ្នកអាចរួមភេទក្នុងពេលយប់បាន ព្រោះវាជាពេលវេលាដែលអ្នកអាចបន្ធូលអារម្មណ៍បានក្រោយពេលដែលបំពេញការងារពេញមួយថ្ងៃ។ ប៉ុន្តែមិនគួរយប់ពេកទេ ព្រោះអាចប៉ះពាល់ដល់ដំណេករបស់អ្នក។ ដូចនេះ អ្នកអាចចាប់ផ្តើមមុនម៉ោង១០បាន។
  2. អ្នកក៏អាចរួមភេទក្នុងពេលព្រឹកផងដែរ ព្រោះអាចធ្វើឲ្យអ្នកទាំងពីរមានអារម្មណ៍ស្រស់ស្រាយ ថែមទាំងអាចធ្វើឲ្យអ្នកមានកម្លាំងដើម្បីបំពេញការងារបានល្អទៀតផង ព្រោះអ្នកមានទាំងកម្លាំង និងមានអារម្មណ៍ល្អ។
  3. អ្នកក៏អាចរួមភេទក្នុងពេលថ្ងៃត្រង់ ប៉ុន្តែគួរតែទុកពេលខ្លះដើម្បីសម្រាក ទើបមិនធ្វើឲ្យប៉ះពាល់ដល់ការងាររបស់អ្នក។
  4. ក្រោយពេលដែលអ្នកត្រឡប់មកពីកន្លែងការងារវិញ អ្នកគេងយកកម្លាំងចំនួនប៉ុន្មានម៉ោងសិន ទើបចាប់ផ្តើមរួមភេទ។ វិធីនេះ អាចជួយអ្នកឲ្យមានកម្លាំងគ្រប់គ្រាន់ក្នុងការអនុវត្ត។ ដូចនេះ អ្នកអាចជ្រើសរើសតាមរយៈពេលខាងលើ ដើម្បីជួយឲ្យសុខភាពអ្នកល្អ ដោយមិនប៉ះពាល់ខ្លាំង៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង