ស៊ុត គឺជាអាហារមួយប្រភេទដែលងាយស្រួលចម្អិន ងាយស្រួលទទួលទានផងដែរ។ ប្រសិនចង់ឱ្យបានរាងកាយមាំមួន ខួរក្បាលល្អ បង្កើនការចងចាំល្អ ស៊ុតមាន់ ឬស៊ុតទាគឺពិតជាអាចជួយអ្នកបាន ។

ផ្នែកសនៃស៊ុត: ក្នុងស៊ុតស មានអាស៊ីដអាមីណូ ដែលសំខាន់ចំពោះរាងកាយគ្រប់ប្រភេទ ។ក្នុង១ថ្ងៃ រាងកាយត្រូវការកូលេស្តេរ៉ូល ពីអាហារមិនលើស ៣០០ម.ក្រ ប៉ុន្តែស៊ុតមានកូលេស្តេរ៉ូលពី ១៤៦-២៣២មិល្លីក្រាម ដែលចាត់ទុកថាខ្ពស់។
ផ្នែកក្រហមនៃស៊ុត : ជាប្រភព ជីវជាតិអាហារដ៏កំពូល ព្រោះប្រមូលផ្តុំដោយវីតាមីន A , D, E, ស៊ុល ហ្វូរ (Sulphur) ប៉ូតាស្យូម កាល់ស្យួម ម៉ាញ៉េស្យូម និងជីវជាតិដែក ។ដោយសារគុណប្រយោជន៍ទាំងនេះហើយ ទើបអ្នកឯកទេស ចំណីអាហារ តែងតែយកស៊ុត ជាស្តង់ដារ ក្នុងការត្រួតពិនិត្យប្រូតេអ៊ីន របស់អាហារផ្សេងៗ ។
អ្នកជំនាញផ្នែកអាហារ បានកំណត់ថា ទារកអាយុ៥ខែ ឡើងទៅ រហូតដល់វ័យជំទង់និងវ័យធ្វើការ អាចទទួលទានស៊ុតបានរាល់ថ្ងៃ ក្នុង១ថ្ងៃ ១គ្រាប់។ចំណែកមនុស្សវ័យចាស់ ឬមនុស្សដែលមានខ្លាញ់ក្នុងឈាមខ្ពស់ បរិភោគស៊ុតបាន១សប្តាហ៍ ៣គ្រាប់។ មនុស្សខ្លះ និយមពិសាស៊ុតឆៅព្រោះជឿថា អាចបំប៉នរាងកាយបានល្អជាង ប៉ុន្តែតាមពិត នេះជាជំនឿដែលមិនត្រឹមត្រូវ ។នៅក្នុងស៊ុតឆៅ មានប្រូតេអ៊ីន អាវីឌីន ដែលនឹងទៅរាំងខ្ទប់ មិនឱ្យស្រូបយកវីតាមីន បណ្តាលឱ្យត្រូវបាត់បង់ប្រយោជន៍ល្អៗពីស៊ុត និងអាហារផ្សេងៗ ដែលពិសាចូលទៅ ។ប៉ុន្តែប្រសិនយកទៅធ្វើឱ្យឆ្អិនជាមុន ប្រូតេអ៊ីន អាវីឌីន នឹងត្រូវអស់ប្រសិទ្ឋភាព៕