ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរបៀបក្នុងការរៀបផ្ទះដែលអាចនាំទ្រព្យធំជូនអ្នក។ តើមានអ្វីខ្លះទៅ?
- ពេលដែលដើរចូលទ្វារធំត្រូវតែជាបន្ទប់ទទួលភ្ញៀវ ព្រោះបើមិនអញ្ចឹងទេ នឹងអាចប៉ះពាល់ដល់លាភសំណាងរបស់អ្នក។ ជាហេតុដែលធ្វើឲ្យលុយមិនសូវចូលមកនោះឡើយ។
- បន្ទប់ទទួលភ្ញៀវរបស់អ្នកត្រូវតែរៀបឲ្យស្អាត និងមានរបៀបរៀបរយ ដោយមិនគួរឲ្យមានសំរាមរាយប៉ាយពេញនឹងនោះទេ ព្រោះវាអាចបណ្តេញក្រដាសប្រាក់ធំៗចេញពីផ្ទះអ្នកអស់បាន។
- ពន្លឺក្នុងបន្ទប់ទទួលភ្ញៀវត្រូវតែភ្លឺ និងមានខ្យល់អាកាសល្អ ទើបអាចនាំលាភធំចូលមកក្នុងផ្ទះ។ បើមិនអញ្ចឹងទេ នឹងអាចបណ្តេញសំណាងអាក្រក់ចេញពីអ្នកអស់។
- សាឡុងក្នុងបន្ទប់ទទួលភ្ញៀវ មិនគួរដាក់ផ្អែកទ្វារធំឡើយ ព្រោះអាចធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងក្នុងសង្គមរបស់អ្នក ដោយធ្វើឲ្យអ្នកងាយកើតមានជម្លោះជាមួយអ្នកដទៃខ្លាំងណាស់៕