ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីចរិតរបស់បុគ្គលដែលកើតក្នុងឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំមមី
បុគ្គលដែលកើតក្នុងឆ្នាំមមី ជាមនុស្សដែលមានចរិតត្រង់ ដោយមិនចេះប្រើល្បិចនោះទេ។ ជាពិសេស គេជាបុគ្គលដែលមិនចេះលាក់កំហឹងឡើយ ដោយមានអ្វីនិយាយនឹង មិនចេះខឹងទុកក្នុងចិត្តឡើយ។
ឆ្នាំច
អ្នកដែលកើតក្នុងឆ្នាំច ជាបុគ្គលដែលស្រឡាញ់មុខមាត់ ហើយឈរលើគោលជំហរខ្លួនជានិច្ច។ នៅពេលដែលមាននរណាមកជាន់ឈ្លីកិត្តិយសរបស់គេ នោះគេនឹងវាយបកវិញ មិនចេះលាក់ទុកយូរឡើយ។
ឆ្នាំជូត
មនុស្សដែលកើតក្នុងឆ្នាំជូត មានចិត្តល្អ ប៉ុន្តែមានអារម្មណ៍មិននឹងនរឡើយ។ ពួកគេជាបុគ្គលដែលមានខួរក្បាលឆ្លាត ប៉ុន្តែងាយមួលម៉ៅ និងឆេវឆាវណាស់។ ជាពិសេស ពេលមានរឿងអ្វីមិនចេះចងគំនុំទេ ដោយបញ្ចេញមកភ្លាមៗតែម្តង៕