បើអ្នកអាចសង្កេតពីសកម្មភាពមួយចំនួនដែលកូនប្រាប់អ្នកថាគេចង់នោម នោះអ្នកនឹងមិនចាំបាច់ចំណាយលុយទៅលើខោទឹកនោមទៀតទេ។តើមានសកម្មភាពអ្វីខ្លះដែលអាចបញ្ជាក់បានថាកូនចង់នោម?

  1. អ្នកអាចសង្កេតតាមរយៈខោទឹកនោមកូន ថាតើប៉ុន្មានម៉ោងទើបសើម នោះអ្នកអាចសាកល្បងដោយមិនបាច់ពាក់ខោទឹកនោមឱ្យកូន លុះដល់ម៉ោង អ្នកអាចនាំកូនទៅបន្ទប់ទឹកដើម្បីបត់ជើងតូច នោះយូរទៅគេនឹងមានទម្លាប់ចូលបន្ទប់ទឹកដោយខ្លួនឯងពេលដែលគេចង់បត់ជើង។
  1. បើអ្នកចង់ឱ្យកូនចូលបន្ទប់ទឹកដោយខ្លួនឯង អ្នកអាចទុកខោទឹកនោមឱ្យសើមខ្លាំងទើបប្តូរឱ្យកូន នោះគេនឹងមានអារម្មណ៍សើមៗនៅគូទរបស់គេ ហើយគេនឹងនៅមិនស្ងប់ នោះយូរទៅគេនឹងស្អប់ការពាក់ខោទឹកនោម ដោយសារតែវាពិបាកទ្រាំនៅពេលដែលនោមសើមច្រើន នោះគេនឹងចង់ចូលបន្ទប់ទឹកជុះវិញហើយទើបប្រសើរជាង។
  1. នៅពេលដែលគេអង្គុយលេងក្នុងរយៈពេលយូរ ហើយគេងើបឈរ នោះអាចបញ្ជាក់ថាគេចង់នោមហើយ ដូចនេះអ្នកអាចសាកល្បងនាំកូនទៅបន្ទប់ទឹក មើលថាគេនោមឬទេ បើនោម នោះថ្ងៃក្រោយនៅពេលដែលគេមានសកម្មភាពបែបនេះ អ្នកអាចនាំគេទៅបន្ទប់ទឹក លុះដល់ពេលដែលគេសាំម គេនឹងទៅដោយខ្លួនឯង ព្រោះនៅពេលដែលគេចង់នោម អ្នកតែងតែនាំគេទៅបន្ទប់ទឹកចានិច្ច។
  1. នៅពេលដែលកូនលេងៗ ហើយគេមានសកម្មភាពដូចជាញាក់ខ្លួន អ្នកក៏អាចសាកល្បងនាំគេទៅបន្ទប់ទឹកបានដែរ ព្រោះគេប្រហែលជាចង់នោមហើយ បើគេពិតជានោម អ្នកក៏អាចកត់សម្គាល់យកចំនុចនេះដូចគ្នា។ ដូចនេះបើអ្នកអាចចាប់យកចំនុចទាំងនេះបាន នោះកូននឹងមិនចាំបាច់ប្រើខោទឹកនោមទៀតទេ អ្នកនឹងអាចសន្សំលុយបាន៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង