រលូតកូនគឺជាការបញ្ចប់ការពរពោះដោយមិនមានបំណង។ ប្រហែល១ក្នុង៥ផ្ទៃពោះ យ៉ាងតិចត្រូវបានរលូត ។

ហេតុអ្វីការរលូតកូនកើតឡើង?
វាគឺជាការលំបាកខ្លាំងណាស់ក្នុងករណីរបស់បុគ្គលម្នាក់ដើម្បីដឹងថាតើហេតុអ្វីបាន ជាមានការរលូតកូន? ប៉ុន្តែ វាជាការធម្មតាក្នុងធម្មជាតិដែលយ៉ាងហោចណាស់ក៏មាន១នៅក្នុង ៥ផ្ទៃពោះមិនបានបន្តឆ្លងកាត់ដំណាក់កាលដំបូងនៃផ្ទៃពោះឡើយ។វាអាចទៅរួចដោយសារតែ ឧកាសនៃការមានបញ្ហាក្នុងកាវិវឌ្ឍដំបូងនៃការបង្ករកំនើតនេះ។
គូស្វាម៉ីភរិយាមិនមានឥទ្ធិពលលើ ឱកាសនៃការរលូតនេះទេ។ វាគឺជាការដ៏កម្រ ណាស់ សម្រាប់ការរលូតមួយ ឱ្យកើតឡើងបាន ដោយសារតែ អ្វីដែលអ្នកបានធ្វើ ឬមិនបានធ្វើ ទោះបីជាឪពុកម្តាយជាច្រើននៅតែ មានអារម្មណ៍ថាពួកគេ អាចជាអ្នកទទួលខុសត្រូវ។ ភាគច្រើនគឺនៅតែមិនទាន់ដឹងមូលហេតុដោយសារការធ្វើតេស្តណាមួយនៅឡើយ។
វាកើតជាញឹកញាប់សម្រាប់ស្ត្រីដែលធ្លាប់មានការរលូតកូនពីមុនដើម្បី សួរថាតើ ពួកគេបានធ្វើ អ្វីមួយដែលអាចបណ្តាលឱ្យ កើតមាន។ អ្នកមិនមែនជាមូលហេតុបណ្តាលឱ្យវាកើតឡើងនោះទេការមានអារម្មណ៍តានតឹង និងតប់ប្រមល់មិនបណ្តាលឱ្យមានការរលូតកូននោះទេ ។ ការប៉ះទង្គេច ដូចជា គ្រោះថ្នាក់ រថយន្ត ដ៏ធ្ងន់ធ្ងរ ជំងឺដាច់សរសៃឈាមខួរក្បាល និងការធ្លាក់ចុះពីកន្លែងខ្ពស់ ជាធម្មតាវានឹងគ្មានប្រសិទ្ធិភាពទេចំពោះសុខុមាលភាព របស់ទារក។
ការធ្លាប់រលូតកូនមិនបង្កើនហានិភ័យនៃការរលូតផ្សេងទៀតនោះទេ។ ហានិភ័យ នៅតែមាននៅក្នុង១លើ ៥នៃចំនួនផ្ទៃពោះ។ ប្រសិនបើអ្នកមាន ការរលូត៣ដង ឬច្រើនជាងនេះអ្នកគួតែទៅជួបជាមួយអ្នកឯកទេសសម្រាប់ ការតាមដាននិងដំបូន្មាន មួយចំនួន៕