យើងដឹងហើយថា ការធ្វើលំហាត់ប្រាណជាទៀងទាតគឺល្អសម្រាប់ខ្លួន, ចិត្តគំនិតរបស់ក្មេងស្រី។ ប៉ុន្តែអ្នកក៏អាចទទួលបានកម្រិតប្រចាំថ្ងៃនៃអរម៉ូនអង់ដរហ្វីនពីការរត់ជុំវិញឧបសគ្គផងដែរ។

ដូចនេះហេតុអ្វីបានជាត្រូវលេងកីឡា? Women’s Sports Foundation បានរកឃើញថា កីឡាមានអត្ថប្រយោជន៍បន្ថែមចំពោះក្មេងស្រីលើសពីការសប្បាយ និងការមានរាងកាយត្រឹមត្រូវ។
១. ក្មេងស្រីដែលលេងកីឡាមានភាពប្រសើរចំពោះលទ្ធផលនៅសាលារៀនៈ អ្នកអាចគិតថា ការលេងកីឡានឹងធ្វើអោយប៉ះពាល់ដល់ពេលវេលារៀនសូត្ររបស់អ្នក។ ប៉ុន្តែការស្រាវជ្រាវបានបង្ហាញថា ក្មេងស្រីដែលលេងកីឡាទទួលបានលទ្ធផលល្អនៅក្នុងសាលារៀន និងហាក់ដូចជារៀនចប់ល្អជាអ្នកដែលមិនហាត់កីឡា។ លំហាត់ប្រាណធ្វើអោយមានភាពប្រសើរឡើងដល់ការសិក្សា, ការចងចាំ និងការប្រមូលផ្តុំអារម្មណ៍ដែលអាចអោយក្មេងស្រីទទួលបានប្រយោជន៍។
២. ក្មេងស្រីដែលលេងកីឡា ចេះធ្វើការងារជាក្រុម និងចេះសិក្សាពីជំនាញដែលនាំអោយទៅដល់គោលដៅៈ ការធ្វើការជាមួយនឹងគ្រូ, អ្នកបង្វឹក និងមិត្តរួមក្រុមដើម្បីអោយឈ្នះនូវការប្រកួត និងសម្រេចបានគោលដៅ គឺជាការអនុវត្តល្អចំពោះការជោគជ័យទៅថ្ងៃក្រោយនៅក្នុងជីវិត។ ការក្លាយជាអ្នកកីឡាអាចធ្វើអោយមានភាពងាយស្រួលធ្វើការជាមួយនឹងអ្នកដទៃ និងងាយស្រួលក្នុងការដោះស្រាយបញ្ហាអំឡុងពេលនៃការប្រកួត។
៣. កីឡាធ្វើអោយមានសុខភាពល្អៈ អត្ថប្រយោជន៍មួយចំនួននៃកីឡាគឺធ្វើអោយអ្នកឃើញជាក់ស្តែង ដូចជាការមានកាយសម្បទារឹមាំ និងរក្សាទម្ងន់របស់អ្នក។ ប៉ុន្តែក្មេងស្រីដែលលេងកីឡា ក៏ហាក់ដូចជាមិនសូវជាជក់បារី និងមានការថយចុះឪកាសនៃក្នុងការកើតមានជំងឺមហារីកសុដន់ និងជំងឺពុកឆ្អឹងនៅថ្ងៃក្រោយផងដែរ។ ប្រាកដណាស់, អ្នកអាចទទួលបានប្រយោជន៍ទាំងនេះពីប្រភេទនានានៃលំហាត់ប្រាណ។ ប៉ុន្តែប្រសិនបើអ្នកមានបញ្ហាក្នុងការធ្វើលំហាត់ប្រាណ, វាអាចអោយមានការលើកទឹកចិត្តបន្ថែមពីការបង្ហាញ និងលេងថាតើអ្នកដឹងថា គ្រូ ឬមិត្តរួមក្រុមរបស់អ្នកពឹងលើអ្នកឬយ៉ាងណា។
៤. លេងកីឡាពង្រឹងដល់ភាពជឿជាក់របស់អ្នកៈ ក្មេងស្រីដែលលេងកីឡាមានអារម្មណ៍ប្រសើអំពីខ្លួនរបស់ពួកគេ, ទាំងកាយសម្បទា និងភាពនៅក្នុងសង្គម។ វាជួយបង្កើតភាពជឿជាក់នៅពេលដែលអ្នកឃើញពីភាពប្រសើរឡើងដល់មុខងាររបស់អ្នក និងគោលបំណងដែលនឹងក្លាយជាការពិត។ អត្ថប្រយោជន៍ដែលជម្រុញភាពជឿជាក់ដទៃទៀតរួមមាន ការទទួលបានរូបរាងស្អាត, រក្សាទម្ងន់បានល្អ និងមានមិត្តភិក្តថ្មីច្រើន។
៥. លំហាត់ប្រាណអាចកាត់បន្ថយសម្ពាធៈ សម្ពាធគឺជាផ្នែកដ៏ធំមួយនៃជីវិត។ ការលេងកីឡាអាចជួយអ្នកអោយដោះស្រាយអំពីសម្ពាធ នៅពេលដែលលំហាត់ប្រាណគឺជាអ្នកសម្របសម្រួលអារម្មណ៍ និងជាមធ្យោបាយល្អមួយដើម្បីបន្ថយស្ត្រេស និងទប់ទល់ប្រឆាំងនឹងការធ្លាក់ទឹកចិត្ត៕