ការស្រូបផ្សែងបារីពីអ្នកដទៃ គឺបានន័យថាអ្នកបានស្រូបយកផ្សែងបារីពីអ្នកជក់បារីដែលនៅក្បែរខ្លួនអ្នក។ វាក៏ធ្វើឱ្យមានការកើនឡើងនូវហានិភ័យនៃ ជំងឺបេះដូង សសៃរឈាម និង ជំងឺមហារីក ផងដែរ។ ការស្រូបយកផ្សែងបារីពីអ្នកដទៃ ក៏ដូចជាការជក់បារីដោយខ្លួនឯងដែរ គឺវាធ្វើឱ្យមានហានិភ័យខ្ពស់ដូចគ្នា។
ចំពោះ ទារកដែលទទួលរងការវាយលុកពីផ្សែងបារី នឹងធ្វើឱ្យកើតមានឡើងនូវបញ្ហាជាច្រើនដូចជា មានការវិវត្តន៍នូវជំងឺហឺត មានបញ្ហាលើដំនកដង្ហើម បញ្ហាលើការរលាកត្រចៀក ការលូតលាស់របស់សួតខុសធម្មតា និង ក្អក។ កុមារដែលប្រឈមទៅនឹងផ្សែងបារី គឺភាគច្រើនធ្វើឱ្យមានបញ្ហាអាចឈានរហូតទៅដល់មាន ការវះកាត់ត្រចៀក ច្រើនជាងកុមារដែលមិនប្រឈម។ ការសិក្សាមួយ បានបង្ហាញថា កុមារដែលមានការប៉ះពាល់ផ្សែងបារី ភាគច្រើនគឺមាន IQ ទាប។ រោគសញ្ញានៃការស្លាប់ភ្លាមៗរបស់ទារក គឺភាគច្រើនកើតទៅលើម្តាយដែលជក់បារី ឬក៏ស្រូបផ្សែងបារីពីអ្នកដទៃ ក្នុងឡុងពេលមានផ្ទៃពោះ៕