ការជក់បារីធ្វើឱ្យគ្រោះថ្នាក់ដល់សុខភាពទាំងម្តាយ និង ទារកក្នុងផ្ទៃ។ ការជក់បារីក្នុងកំឡុងពេលមានផ្ទៃពោះ និងធ្វើឱ្យមានបញ្ហាសុខភាពជាច្រើនដល់ទារក ទាំងក្នុងពេលកំពុងមានផ្ទៃពោះ និង ទារកដែលបានប្រសូត្រហើយ។

នីកូទីន (nicotine) និងគ្រប់សាធាតុពុល ដែលម្តាយបានស្រូបចូលពីការជក់បារី បានជ្រាបចូលទៅក្នុងឈាមរបស់ម្តាយ ហើយក៏និងចូលទៅក្នុងឈាមរបស់កូនដោយផ្ទាល់តាមរយៈសុក (placenta)។
ក្នុងបារីមានសាធាតុផ្សំជាង ៧,០០០ ប្រភេទ ដែលធ្វើឱ្យគ្រោះថ្នាក់ដល់សុខភាព ជាពិសេសធ្វើឱ្យកើតជំងឺមហារីក។
ទាំងនេះជាផលអាក្រក់របស់បារី ដែលមានលើទារក៖
- បន្ថយកំរិតអុកស៊ីសែន ទៅផ្គត់ផ្គង់ទារក
- ប្រឈមខ្ពស់ការរលូតកូន និង កូនកើតមកស្លាប់
- ប្រឈមការលូតលាស់យឺតរបស់កូន និង កូនកើតមិនគ្រប់គីឡូ
- ប្រឈមការសម្រាលមិនគ្រប់ខែ
- ប្រឈមបញ្ហាកំណកដង្ហើមរបស់ទារក
បញ្ហាខាងលើ និងមានអត្រាកាន់តែខ្ពស់ ប្រសិនជាអ្នកនៅតែបន្តការជក់បារីក្នុងកំឡុងពេលមានផ្ទៃពោះរបស់អ្នក។ វាក៏ធ្វើឱ្យប៉ះពាល់ដល់សុខភាពម្តាយផងដែរ ជាពិសេសប្រឈមនិងការកើនឡើង នៃការកើតជំងឺមហារីក ជំងឺបេះដូង-សរសៃឈាម ជំងឺហើមសួត និង បញ្ហាជាច្រើនទៀត៕