ការថែទាំ​ខ្លួនឯង​នៅផ្ទះ Self-Care at Home

​បើ​លោក​អ្នក​មាន​ជំងឺ​សរសៃឈាម​បេះដូង អនុសាសន៍​គ្រូពេទ្យ​ខាងក្រោម​នេះ​មាន​សារៈសំខាន់​ខ្លាំងណាស់ ដើម្បី​ធ្វើឲ្យ​ស្ថានភាព​របស់​លោក​អ្នក​បាន​ល្អ​ប្រសើរ​ឡើង ឬ​ដើម្បី​បង្ការ​កុំឲ្យ​វា​កាន់តែ​ដុនដាប​ទៅៗ​។ ក៏​ប៉ុន្តែ​បើសិនជា​លោកអ្នក​កត់សំគាល់ថា​ស្ថានភាព​មិន​បាន​ល្អ​ប្រសើរ​ឡើង​ទេ នោះ​លោក​អ្នក​អាច​ត្រូវ​ការធ្វើ​រោគវិនិច្ឆ័យ​អ្វី​ផ្សេង​ទៀត​ហើយ ឬ​ធ្វើការ​ព្យាបាល​តែម្តង​។​

​វិធី​ដែល​សំខាន់​ជាងគេ​នៅ​ក្នុង​ការកាត់បន្ថយ​គ្រោះថ្នាក់​នៃ​ជំងឺ​បេះដូង ស្ថិតនៅ​លើ​ការត្រួតពិនិត្យ​ខ្លួន​ដោយ​លោកអ្នក​ខ្លួនឯង មិន​មែន​នៅ​លើ​ការត្រួតពិនិត្យ​របស់​អ្នកផ្តល់​សេវា​ថែទាំ​នោះ​ទេ​។​

    * ការផ្លាស់ប្តូរ​របៀបរ​បប​រស់នៅ​គឺជា​វិធី​ដែល​មាន​ប្រសិទ្ធភាព​ជាង​គេ​នៅ​ក្នុង​ការបង្ការ​ជំងឺ​បេះដូង​កុំឲ្យ​ដុនដាប​ទៅៗ ឬ​ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​នៃ​ការកើត​ជំងឺ​នេះ​តែម្តង​។​

    * បាតុភាព​នៃ​ការធ្លាក់​ចុះ​នៃ​អត្រា​មរណភាព​ដោយសារ​ជំងឺ​បេះដូង​ក្នុង​ពេល​ជាង ៣០​ឆ្នាំក្រោយ​នេះ​គឺជា​លទ្ធផល​នៃ​ការកាត់បន្ថយ​កត្តា​គ្រោះថ្នាក់ មិនមែន​ដោយសារ​ការ​ជឿនលឿន​ក្នុង​ការព្យាបាល​នោះ​ទេ​។​

​ម្នាក់ៗ​ត្រូវ​ប្រកាន់យក​នូវ​វិធានការ​ខាងក្រោម​នេះ ដើម្បី​ធ្វើ​ឲ្យ​គ្រោះថ្នាក់​នៃ​ជំងឺ​បេះដូង​ថយចុះ​៖

    * ហូប​តែ​របបហូបចុក​ដែល​ធ្វើឲ្យ​មាន​សុខភាព​ល្អ​៖ នេះ​គឺជា​ជំហាន​សំខាន់​មុនគេ​បង្អស់​ដែល​លោកអ្នក​អាច​ប្រកាន់​យក​ដើម្បី​ការបន្ថយ​គ្រោះថ្នាក់​។ 

    * សូម​កាត់បន្ថយ​ការហូប​ខ្លាញ់​៖ ថាមពល​ដែល​បានមក​ពី​ខ្លាញ់​មិន​ត្រូវឲ្យ​លើស​ពី ៣០% នៃ​ថាមពល​សរុប​ក្នុង​១​ថ្ងៃៗ​ទេ​។ មានន័យ​ថា​ហូប​ខ្លាញ់​ឲ្យ​តិចជាង ៦០​ក្រាម​ក្នុង​១​ថ្ងៃៗ ចំពោះ​មនុស្ស​ចាស់​។​

    * សូម​កត់​បន្ថយ​កូលេ​ស្តេ​រ៉ុល​នៅក្នុង​ឈាមទៅ​ត្រឹម​កម្រិ​តដែល​បាន​ផ្តល់​អនុសាសន៍ ជាពិសេស​គឺ LDL cholesterol៖ វា​នឹង​មិន​ធ្វើឲ្យ​មានក​កើត​បន្ទះ​នៅក្នុង​សរសៃ​រោហិណី​របស់​លោក​អ្នក​។​

    * សូម​អនុវត្ត​ការ​ហាត់ប្រាណ​ឲ្យបាន​ទៀងទាត់​៖ វា​អាច​ជួយ​កាត់បន្ថយ​គ្រោះថ្នាក់​នៃ​ជំងឺ​បេះ​ដូង​បាន​។ ការ​ហាត់ប្រាណ​ធ្វើឲ្យ​បេះដូង​របស់​លោក​អ្នក​រឹងមាំ និង​មាន​ប្រសិទ្ធភាព ហើយ​កាត់បន្ថយ​សម្ពាធ​ឈាម​និង​កូលេ​ស្តេ​រ៉ុល​មិនល្អ (LDL) ព្រម​ជាមួយ​គ្នា​នោះ​បង្កើន​កូលេ​ស្តេ​រ៉ុល​ល្អ (HDL) ឡើង​។ សូម​សាកសួរ​អ្នកផ្តល់​សេវា​ថែទាំ​សុខភាព​របស់​លោក​អ្នក​ជាមុនសិន មុននឹង​ចាប់ផ្តើម​ការ​ហាត់ប្រាណ​ណាមួយ​។ សមាគម​បេះដូង​អាមេរិកឲ្យ​យោបល់​ថា​ត្រូវ​ហាត់ម្តងៗ​យ៉ាងតិច ៣០​នាទី ៣​ទៅ​៥​ដង​ក្នុង​១​សប្តាហ៍​។​

    * សូម​បញ្ឈប់​ការជក់បារី​៖ វា​នឹង​ផ្តល់​មកឲ្យ​នូវ​អត្ថប្រយោជន៍​យ៉ាងច្រើន​។ ៣​ឆ្នាំ​បន្ទាប់ពី​ឈប់​ជក់បារី គ្រោះថ្នាក់​កើត​ជំងឺ​បេះដូង​របស់​លោក​អ្នក​បាន​ថយ​ចុះ​មក​ស្មើនឹង​អ្នក​ដែល​មិន​ដែល​ជក់បារី​សោះ​។ អ្នកផ្តល់​សេវា​ថែទាំ​សុខភាព​របស់​លោក​អ្នក​អាច​ជួយ​លោក​អ្នក​ឲ្យ​ឈប់ជ​ក់​បារី​បាន ដោយ​ផ្តល់​ការណែនាំ​ខ្លះ​អំពី​ការផ្លាស់ប្តូរ​ការប្រព្រឹត្ត​។ មាន​ឱសថ​មួយចំនួន​ដែល​ជួយ​ធ្វើ​ឲ្យ​ឈប់ជ​ក់​បារី​បាន​ដែរ​។​

    * សូម​ត្រួតពិនិត្យ​សម្ពាធ​ឈាម និង​ជាតិ​ស្ករ​ក្នុង​ឈាម​៖ បើសិនជា​លោក​អ្នក​មាន​ជំងឺ​ទឹកនោម​ផ្អែម សូម​ធ្វើ​ការត្រួតពិនិត្យ​ជាតិ​ស្ករ​ក្នុង​ឈាម​លោក​អ្នក​ជា​រៀងរាល់ថ្ងៃ​។ លោកអ្នក​ត្រូវ​ដឹង​អំពី​តម្លៃ​នៃ HbA1c របស់​លោក​អ្នក ពោល​គឺ​រង្វាស់​មួយ​សម្រាប់​ត្រួតពិនិត្យ​ជាតិ​ស្ករ​នៅក្នុង​ឈាម ដែល​ត្រូវ​តិចជាង ៧.០​។  

    *​សូម​លេប​អាស្ពីរីន​បន្តិច​រាល់ថ្ងៃ​៖ វា​នឹង​ជួយ​កាត់បន្ថយ​គ្រោះថ្នាក់​នៃ​ជំងឺ​គាំងបេះដូង​បាន​។ ក៏ប៉ុន្តែ​ការប្រើ​អាស្ពីរីន​អាច​ធ្វើឲ្យ​មាន​គ្រោះ​ថ្នាក់​ក្នុង​ការ​ហូរឈាម​វិញ​ដែរ ដូច្នេះ​សូម​សាកសួរ​អ្នកផ្តល់​សេវា​ថែទាំ​សុខភាព​របស់​លោក​អ្នក​សិន មុន​នឹង​ចាប់​ប្រើ​អាស្ពីរីន​រាល់ថ្ងៃ​។​

    * នៅ​មិនទាន់​មាន​ការសាកល្បង​គ្លីនិក​បែប​វិទ្យាសាស្ត្រ​លើ​មនុស្ស​ណា​មួយ ដែល​បង្ហាញ​ថា​វីតាមីន​មាន​ផល​ល្អ​មកលើ​បេះដូង​នោះ​ទេ​។​

​សូម​កត់សំគាល់ថា​អស់កាល​ជាច្រើន​ឆ្នាំ​មកហើយ គេ​បាន​អនុវត្ត​ការព្យាបាល​ដោយ​ប្រើ​អ័រម៉ូន​(hormone replacement therapy HRT) ដើម្បី​បង្ការ​ជំងឺ​សរសៃឈាម​បេះដូង និង​រោគ​គាំងបេះដូង ចំពោះ​ស្ត្រី​ដែល​បាន​អស់​រដូវ​ទៅហើយ (menopause)​។​

    * គេ​បាន​គិតថា​ការប្រើ​អ័រម៉ូន​មួយចំនួន​អាច​ការពារ​ស្ត្រី​មុន​នឹង​អស់​រដូវ ពី​ជំងឺ​បេះ​ដូង​បាន​។​

    * ការស្រាវជ្រាវ​មួយ​ដែល​ទើបតែ​បាន​បញ្ចប់​នៅ​ក្នុង​ឆ្នាំ ២០០២ បាន​រកឃើញ​ថា​ស្ត្រីៗ​ដែល​បាន​ប្រើ HRT មាន​គ្រោះថ្នាក់​កើត​ជំងឺ​បេះដូង​ខ្លាំង​ជាង​ស្ត្រីៗ​ដែល​មិន​បាន​ប្រើ HRT នេះ​។​

    * ដោយហេតុនេះ គេ​លែង​ឲ្យប្រើ HRT ដើម្បី​បង្ការ​ជំងឺ​បេះដូង​ទៀតហើយ​។​

​របបហូបចុក​ដែល​ធ្វើ​ឲ្យ​បេះ​ដូង​មាន​សុខភាព​ល្អ​៖ ខាងក្រោម​នេះ​គឺជា​របបហូបចុក​ដែល​សមាគម​បេះដូង​អា​មេរ​ក​បាន​ផ្តល់​អនុសាសន៍​។​

    * សូម​ចាប់ផ្តើម​ថ្ងៃ​ជាមួយនឹង​ការ​ទទួលទាន​នំប៉័ង whole-grain bread ឬ​ធញ្ញជាតិ ជាមួយ​ផ្លែឈើ​។​

    * ចំពោះ​អាហារ​ថ្ងៃត្រង់​និង​ពេល​ល្ងាច សូម​ទទួលទាន​តែ​ធញ្ញជាតិ និង​បន្លែ​ឲ្យបាន​ច្រើន (make whole grains and vegetables the main course)​។ អាច​ថែម​សាឡា​ត់ ឬ​បន្លែ​ទៀត​បើសិនជា​អាហារ​មាន​សាច់​ច្រើន​។ ផលិតផល​សណ្តែកសៀង (soy products) នឹង​ជួយ​កាត់បន្ថយ​កូលេ​ស្តេ​រ៉ុល  LDL ។​

    * សូម​ទទួលទាន​ផ្លែឈើ​ឬ​ទឹកដោះគោ​ជូរ​មាន​ជាតិ​ខ្លាញ់​ទាប​ជា​បង្អែម​។ កាត់បន្ថយ​ជាតិ​ផ្អែម​និង​ស្ករ​ជា​អតិបរមា​។​

    * សូម​ចំអិន​ចំណីអាហារ​ដោយ​ប្រើ​ប្រេង​អូ​លីវ (olive) ឬ​កាណូ​ឡា (canola) ដែល​មាន​ជាតិ​ខ្លាញ់ monounsaturated fats ខ្ពស់​។ ខ្លាញ់​ទាំងអស់នេះ​ជួយ​កាត់បន្ថយ​កម្រិត​កូលេ​ស្តេ​រ៉ុល LDL និង​កូលេ​ស្តេ​រ៉ុល​សរុប​។​

    * សូម​ទទួលទាន​ត្រី ឬ​អាហារ​សមុទ្រ​ឲ្យបាន​ម្តង​ឬ​ពីរ​ដង​ក្នុង​មួយ​សប្តាហ៍​។​

    * សូម​ទទួលទាន​គ្រាប់​ផ្លែឈើ (nuts) ដែល​សំបូរ​ជាតិ​ខ្លាញ់ hazelnuts, almonds, pecans, គ្រាប់ស្វាយ​ច័ន្ទី​, walnuts, និង​macadamia nuts​។ ផ្លែឈើ​ទាំងអស់នេះ​ជួយ​ធ្វើឲ្យ​មាន​សុខភាព​ល្អ តែ​មាន​ជាតិ​ខ្លាញ់​ច្រើន ដូច្នេះ​ត្រូវ​ទទួល​ទាន​បន្តិចបន្តួច​បាន​ហើយ​។​

    * សូម​ប្រើ​ខ្ទឹមស​ក្នុងការ​ចំអិន​អាហារ​ដោយ វា​ជួយ​កាត់បន្ថយ​កូលេ​ស្តេ​រ៉ុល​បាន​បន្តិច​ដែរ​។​

​សុរា​អាច​ទទួល​ទាន​ក្នុង​បរិមាណ​តិចតួច​បាន​ហើយ​៖

    * ការ​សេពសុរា​តិចជាង​ពីរ​កែវ​ក្នុង​១​ថ្ងៃៗ​ចំពោះ​បុរសៗ និង​មួយ​កែវ​ចំពោះ​នារីៗ អាច​ជួយ​បង្កើន​កូលេ​ស្តេ​រ៉ុល​ល្អ (HDL) បាន​។​

    * បើទោះជា​យ៉ាងណាក្តី អ្នកខ្លះ​មិន​ត្រូវ​ប្រើ​សុរា​ទេ ដូចជា​អ្នក​ដែល​មាន​បញ្ហា​ថ្លើម​ឬ​តម្រងនោម មាន​បញ្ហា​ជាមួយ​ឱសថ​មួយចំនួន មាន​បញ្ហា​ជាមួយនឹង​ការប្រើ​បំពាន​សុ​រា ឬ​កំពុង​ប្រើ​ឱសថ​ដែល​មិន​ត្រូវ​សេព​សុរា​។​

    * បើ​លោក​អ្នក​មិនចេះ​សេពសុរា​ទេ អ្នក​ប្រកប​វិជ្ជាជីវ​វេជ្ជសាស្ត្រ​ភាគច្រើន​ឲ្យយោបល់​ថា​សូម​កុំ​សេព​វា​ដើម្បី​អត្ថប្រយោជន៍​នៃ​បេះដូង​នោះ​។​

    * បើ​មាន​សំណួរ​ទាក់ទង​ទៅ​នឹង​ផលវិបាក​វិជ្ជមាន​និង​អវិជ្ជមាន​របស់​សុរា សូម​សាកសួរ​គ្រូពេទ្យ​។​

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង