មនុស្សគ្រប់គ្នាសុទ្ធតែចង់ឮពាក្យល្អៗពីខ្លួនជាពិសេសគឺពីមនុស្សម្នាក់ដែលអ្នកកំពុងតែព្យាយាមធ្វើខ្លួនឲ្យគេសរសើរ។ ការយកការងារជាចម្បងនិងមានអាកប្បកិរិយាមាយាទល្អអាចជួយឲ្យអ្នកទទួលបានការសរសើរពីចៅហ្វាយនាយរបស់អ្នកហើយបុគ្គលដែលទទួលបានការសរសើរគឺជាបុគ្គលិកដែលមានភាពរីករាយ។

១. ចូរទៅធ្វើការឲ្យបានមុនម៉ោងបន្តិចជារៀងរាល់ថ្ងៃ។ ប្រសិនបើអ្នកចូលធ្វើការនៅម៉ោង ៨ព្រឹកអ្នកគួរទៅដល់កន្លែងធ្វើការនៅម៉ោង ៧និង៤៥នាទី។ ចូរបង្កើតទម្លាប់ទៅកន្លែងធ្វើការឲ្យបានមុនម៉ោង ១៥នាទី នោះថ្ងៃដែលទៅដល់កន្លែងធ្វើការយឺតបន្តិចបន្តួចរបស់អ្នកក៏នៅតែទាន់ម៉ោងធ្វើការ។ ការទៅដល់កន្លែងធ្វើការមុនម៉ោងអ្នកអាចរៀបចំឆុងកាហ្វេរៀបចំកន្លែងធ្វើការរបស់អ្នកនិងត្រៀមខ្លួនរួចរាល់សម្រាប់កាលវិភាគចាប់ផ្តើមការងាររបស់អ្នក។
២. ចូរបង្ហាញឲ្យឃើញពីចំណង់នៃការធ្វើការ។ ចូរធ្វើការឲ្យបានល្អនិងបញ្ចប់ការងារឲ្យបានទាន់ពេលវេលា។ តាមរយៈសកម្មភាពនិងវិធីសាស្ត្រការងាររបស់អ្នករាល់ថ្ងៃ អ្នកអាចបង្ហាញចៅហ្វាយនាយរបស់អ្នកថាអ្នកយកចិត្តទុកដាក់លើការងាររបស់អ្នកដើម្បីជួយឲ្យក្រុមហ៊ុនឈានទៅមុខបានរលូត។
៣. ចូរធ្វើតាមដែលសមត្ថភាពអ្នកអាចធ្វើបានដើម្បីកាត់បន្ថយធុរៈរបស់ចៅហ្វាយអ្នក។ អ្នកអាចសាកសួរគាត់ថាតើមានអ្វីឲ្យអ្នកជួយដែរឬទេដូចជាជួយផ្ញើរសំបុត្រឲ្យគាត់ ឬកត់ត្រាការណាត់ជួបជំនួសគាត់។ ប្រសិនបើគាត់មើលឃើញថាអ្នកខិតខំប្រឹងប្រែងជួយគាត់ នោះគាត់នឹងសរសើរអ្នកជាមិនខាន។
៤. សាកសួរចៅហ្វាយរបស់អ្នកថាតើមានអ្វីដែលគាត់ត្រូវការដែរឬទេមុននឹងអ្នកចេញពីធ្វើការ។ ប្រសិនបើអ្នកចេញពីធ្វើការនៅម៉ោង ៥ល្ងាច ហើយអ្នកចាកចេញនៅម៉ោង ៥ល្ងាច គត់តែម្តងនោះវាមិនមែនជាអ្វីដែលធ្វើឲ្យចៅហ្វាយមានអារម្មណ៍ល្អជាមួយនឹងអ្នកនោះទេ។ ការបង្ហាញថាអ្នកចាប់អារម្មណ៍នឹងការជួយគាត់ធ្វើការជាជាងពេលវេលាដែលនៅលើនាឡិកា អ្នកបង្ហាញគាត់ថាអ្នកគឺជាបុគ្គលិកដែលពឹងពាក់បានហើយអ្នកក៏ងាយនឹងត្រូវបានគាត់សរសើរដែរ។
៥. ចូរអរគុណគាត់នៅពេលដែលគាត់សរសើរអ្នក។ ចូរផ្តល់មតិវិជ្ជមានពីកន្លែងធ្វើការនិងភាពពេញចិត្តលើការងាររបស់អ្នក។ ការមានកិរិយាមាយាទល្អនឹងទទួលបានប្រតិកម្មនិងសកម្មភាពវិជ្ជមានជាការតបស្នងមកវិញ៕