បុរស និង ស្ត្រី​គឺ​មាន​លក្ខណៈ​ខុសគ្នា​ជា​ច្រើន​យ៉ាង​។ ខណៈពេល​ដែល​ស្ត្រី​ហាក់​នឹង ត្រូវការ​នូវ​ការថែរក្សា​រាងកាយ និង បំពេញ​នូវ​រាល់​តម្រូវការ ដែល​ពួកគេ​នឹង​ត្រូវការ​ក្នុងអំឡុងពេល​នៃ​អាយុ​កាលដែល អាច​បង្ក​កំណើត​បាន បុរស​ហាក់​នឹង​មិន​សូវ​ចាប់អារម្មណ៍​នឹង ការផ្លាស់ប្តូរ​រាងកាយ​របស់​ពួកគេ ក៏ដូចជា តម្រូវការ​នូវ​អាហារ​បំប៉ន​ពិសេស សម្រាប់​រាងកាយ​របស់​ពួកគេ​ផង​ដែរ​។​

​ខាងក្រោម​នេះ គឺជា​អាហារ​បំប៉ន​ជាពិសេស​សម្រាប់​ជំនួយ​ដល់​សុខភាព​របស់​បុរស​៖

១.​ដោយសារតែ វា​ជា​ប្រភេទ​ផ្លែឈើ​ប្រចាំ​តំបន់ និង មាន​ជាតិ​អាស៊ីត​ក្នុង​កម្រិត​ទាប វា​គឺជា​អាហារ​ដ៏​ល្អ មួយ​សម្រាប់​អ្នក​ក្នុងការ​ទទួលទាន​។ វា​មាន​ផ្ទុក​នូវ​កំហាប់ នៃ​សារធាតុ lycopene ក្នុង​កម្រិត​មួយ​ដ៏​ខ្ពស់ ដែល​វា​ជា​សមាសធាតុ​ប្រឆាំង​នឹង​ប្រតិកម្ម​អុក​ស៊ីត ជួយ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ មហារីក​ក្រពេញប្រូ​ស្តាត​។ ក្រៅពី​សមាសធាតុ​ដ៏​មាន​ប្រយោជន៍​នេះ វា​ក៏​មាន​ផ្ទុក​ផងដែរ​នូវ ជាតិ​ប៉ូ​តា​ស្យូម និង ជាតិ​ស​សៃ​។​

២.​ផ្លែ​ប៉េងប៉ោះ​។​នេះ​ក៏​ជា​ប្រភេទ​បន្លែ ម្យ៉ាងទៀត ដែល​មាន​ផ្ទុក​សារធាតុ lycopene ក្នុង​កម្រិត​មួយ​ដ៏ ច្រើន​ផង​ដែរ​។​

៣.​បបរ​ស្រូវ​សាឡី​មួយ​ចាន ក្តៅ​ឧណ្ណៗ​សម្រាប់​អាហារ​ពេលព្រឹក ក៏​ត្រូវបាន​គេ​ជឿ​ផងដែរ​ថា វា​អាច​ជួយ​អ្នក​បំបាត់​នូវ​អា​ការៈស្ត្រេស បាន​ដោយសារ​តែ​វា​មាន​ផ្ទុក​ទៅដោយ​វីតាមីន B និង រួម​ផងដែរ​នូវ​ជាតិ​សង្ក​សី​ដែល​អាច​ជួយ​បំពេញ​នូវ​តម្រូវការ​ជា​ប្រចាំ​ថ្ងៃ សម្រាប់​ក្រពេញប្រូ​ស្តា​ត​របស់អ្នក​។​

៤. សណ្តែក​ដីប្រេ​ស៊ីល និង គ្រាប់​ល្ពៅ​។ ការបរិភោគ​នូវ​ប្រភេទ​អាហារសម្រន់​ទាំងនេះ អាច​ជួយ​ថែទាំ​សុខភាព​អ្នក​បាន​ក្នុង វិធី​ជា​ច្រើន​យ៉ាង ដោយសារ​តែ​ពួក​វា​មាន​ផ្ទុក​ទៅដោយ ជាតិ​ម៉ាញ៉េ​ស្យូម​, ស៊ី​លី​ញ៉ូម និង សមាសធាតុ​ប្រឆាំងនឹង​ប្រតិកម្ម​អុកស៊ីត​ដែល​មាន​ឥទ្ធិពល​ខ្លាំងក្លា​ជា​ច្រើន​ផ្សេងទៀត ដែល​ពួក​វា​ទាំងនេះ អាច​ជួយ​អ្នក​ក្នុង​ការបង្ការ​បាន​នូវ ជំងឺ​បេះដូង ជំងឺមហារីក និង ជួយ​ការពារ​ផងដែរ​នូវ​សុខភាព របស់​ក្រពេញប្រូ​ស្តា​ត​របស់អ្នក ។​

៥. អាស៊ីត​ខ្លាញ់​អូ​មេហ្គា ៣ ដែល​មាន​នៅក្នុង​សាច់​ត្រី គឺ​ពិតជា​មាន​សារៈប្រយោជន៍ ចំពោះ​បេះដូង ដែល​វា​នឹង​អាចជួយ ក្នុងការ​បន្ទាប​ដល់​កម្រិត​នៃ​សម្ពាធ​ឈាម​, ពង្រឹង​ដល់​ប្រព័ន្ធ​ភាព​សាំ​, ធ្វើអោយ​ដំណើរ​ឈាម​រត់​ប្រសើរឡើង ហើយ​ជា​ការពិត​នោះ​គឺថា វា​នឹង​អាចជួយ កាត់បន្ថយ​នូវ​អត្រា​ប្រឈម​នឹង ការវិវត្តន៍​មាននូវ​ជំងឺ​មហា​រី​ក្រពេញប្រូ​ស្តា​តបាន ។​ប្រភេទ​ត្រី​ដែល​ល្អ​បំផុត ក្នុងការ​ទទួលទាន​មាននូវ​ពពួក​ត្រី ធូ​ណា​,​សា​ឌី​ន ,​ម៉ា​គែ​រែល និង សាល់​មុន ជាដើម​។ អ្នក​គួរ​ធ្វើការ​ទទួលទាន​វា​អោយបាន ២​ដង ក្នុង​មួយ​សប្តាហ៍ ។​

៦. ផ្កា​ខាត់ណា​ខៀវ និង​ស្ពៃក្តោប​។ តើ​អ្នក​មាន​ដឹង​ទេ​ថា បន្លែ​ទាំងពីរ​ប្រភេទ​នេះ មាន​អត្ថប្រយោជន៍​ប៉ុណ្ណា​ចំពោះ​អ្នក​? ការ​ទទួលទាន​ពួកវា អោយបាន ៥​ដង​ក្នុង​មួយ​សប្តាហ៍ នឹង​អាចជួយ​បង្ការ​អ្នក​បាន ពី​ជំងឺ​មហារីក បាន​ដល់ ៥០​ភាគរយ​។ នេះ​ក៏​ដោយសារ តែ​ពួក​វា​មាន​ផ្ទុក​ទៅដោយ សារធាតុ sulforaphane ដែល​ជា​សមាសធាតុ​គីមី ក្នុង​ការជួយ​បង្កើន​ដល់ ផលិផល​អង់ស៊ីម ដែល​ជួយ​ការពារ​កោសិកា ពី​ការបំផ្លាញ​របស់​ពពួក​រ៉ាឌីកាល់​សេរី​។ លើសពីនេះទៅទៀត វា​ក៏​មាន​ផ្ទុក​ផងដែរ​នូវ វីតាមីន C, beta carotene, sulphoraphane និង ប៉ូ​តា​ស្យូម​។​

៧.​សណ្តែកសៀង ។ វា​ល្អ​បំផុត​ចំពោះ​សុខភាព ដោយសារ​វា​សម្បូរ​ទៅដោយ សារធាតុ isoflavnes និង ជា​អ្នក​បង្ការ​ជំងឺមហារីក​ក្រពេញប្រូ​ស្តាត​បាន​យ៉ាង​ល្អ ព្រមទាំង ប្រូតេអ៊ីន​នៃ​សណ្តែកសៀង ដែល​ល្អ​ប្រើ​សើរ​បំផុត​សម្រាប់កូ​ឡេ​ស្តេ​រ៉ូល​។​

៨. គ្រំ​សមុទ្រ គឺជា​អាហារ​ដែល​ល្អ​ចំពោះ​សុខភាព និង មាន​អត្ថប្រយោជន៍​ជា​ច្រើន​យ៉ាង ។ ជាតិ​ស័ង្កសី ដែល​មាន​នៅក្នុង​គ្រំ​សមុទ្រ​តែ​ប៉ុន្មាន​គ្រាប់​នេះ នឹង​អាចជួយ​ផ្គត់ផ្គង់​នូវ កត្តា​នៃ​សមាសធាតុ​ប្រឆាំងនឹង ប្រតិកម្ម​អុកស៊ីត ចំពោះ​សារធាតុ​ស័ង្កសី ដែល​រាងកាយ​ត្រូវការ​។​

៩. គ្រប់​ប្រភេទ​នៃ​ផ្លែ​បឺរី​។ តើ​អ្នក​មាន​ដឹង​ទេ​ថា ផ្លែ​បឺរី​មាន​ផ្ទុក​នូវ​សមាសធាតុ​នៃ កត្តា​ប្រឆាំងនឹង​ប្រតិកម្ម​អុកស៊ីត ច្រើនជាង ៤០០០​ប្រភេទ​ផ្សេងៗ​គ្នា​។ ដូច្នេះ​ការទទួល​វា គឺ​ពិតជា​ល្អ​បំផុត​សម្រាប់​សុខភាព​ជា​ទូទៅ របស់​អ្នក​។​

១០. ប៊ីយែ​រ​។ តើ​អ្នកដឹង​ទេ​ថា ប៊ីយែ​រ ឬ បៀរ​អាច​នឹង​ផ្តល់​ផល​ល្អ​ចំពោះ​បេះដូង​អ្នក ជាង​ស្រាក្រហម​? បើទោះជា​ជា​ការសិក្សា​នៃ​អត្ថប្រយោជន៍​របស់​ស្រា​ក្រហម ត្រូវបាន​គេ​បង្ហាញ​ជាច្រើន​ឆ្នាំ​កន្លងមកហើយ អ្នកស្រាវជ្រាវ​ជនជាតិ​ហូឡង់​បាន​រកឃើញថា ប៊ីយែ​រ មាន​ផ្ទុក​នូវ​វីតាមីន B6 ដែល​ជួយ​ដល់​ការកសាង​នូវ សារធាតុ​គីមី​ម្យ៉ាង ដែ​ត្រូវ​បាន​គេ​ហៅថា homocysteine​។ វា​ក៏​ត្រូវបាន​គេ​ជឿ​ផងដែរ​ថា វា​អាច​មាន​ទំនាក់ទំនង​ដល់​ការ បង្ការ​បាន​នូវ​ជំងឺ​គ្រួស​ក្នុង​ថង់ទឹកប្រមាត់ និង ជំងឺ​តម្រងនោម​។ នោះ​ផឹក​ប៊ីយែ ក្នុង​កម្រិត​សមស្រប​វា នឹង​អាច​ផ្តល់​អត្ថប្រយោជន៍​បាន​ដល់​សុខភាព​ជា​ទូទៅ​របស់​អ្នក​បាន ៕​

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង