ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំឆ្លូវ
ឆ្នាំឆ្លូវ នឹងអាចទទួលបានជំនួយធំណាស់។ ជាពិសេស អ្នកនឹងអាចទទួលបានដំណឹងជាច្រើនដែលនាំអ្នកឲ្យឈ្នះបានរង្វាន់ធំ។ មិនត្រឹមតែប៉ុណ្ណោះ ការបណ្តាក់ទុនរបស់អ្នកក៏អាចទទួលបានផលដែលនឹកស្មានមិនដល់ផងដែរ។
ឆ្នាំខាល
ឆ្នាំខាល ផ្លូវក្នុងការដើរទៅយកប្រាក់គឺភ្លឺណាស់ ដោយមិនធ្វើឲ្យអ្នកវង្វេងទៀតទេ។ ជាពិសេស អ្នកក៏មិនសូវកើតមានជម្លោះជាមួយអ្នកដទៃផងដែរ។ ជាហេតុដែលធ្វើឲ្យអ្នកតែងតែអាចជួបនឹងលាភធំ។
ឆ្នាំរោង
ឆ្នាំរោង ឲ្យតែរក្សាចិត្តឲ្យស្ងប់ នឹងរកឃើញផ្លូវទ្រព្យធំមុនគេ។ ជាពិសេស លាភក្រៅរបស់អ្នកក៏ឡើងខ្ពស់តាមនោះដែរ។ ជាហេតុដែលធ្វើឲ្យផលដែលអ្នកអាចបានគឺច្រើនទៅៗ មិនចេះតិចនោះឡើយ៕