ចង្ក្រានហ្កាសងាយស្រួលប្រើដើម្បីចម្អិនអាហារ។ ប្រជាជនកម្ពុជា ជាច្រើនប្រើចង្ក្រានហ្កាសដើម្បីចម្អិនម្ហូបអាហារ។ ប៉ុន្តែការស្រាវជ្រាវមួយនៅអាមេរិកបង្ហាញថាការប្រើចង្រានហ្កាសអាចធ្វើអោយមនុស្សឈឺបានពិសេសទាក់ទងនឹងផ្លូវដង្ហើម។
ការបំភាយឧស្ម័នចេញពីចង្រ្កានហ្កាសត្រូវបានចាត់ទុកថាជាអ្នករួមចំណែកដ៏សំខាន់ចំពោះការប្រែប្រួលអាកាសធាតុ និងបំផ្លាញសុខ ភាពមនុស្ស។ នេះបើតាមការផ្សាយរបស់សារព័ត៌មាន អាមេរិកនៅថ្ងៃ ទី២៨ខែមករា។
ឥឡូវនេះ ការស្រាវជ្រាវថ្មីបានបង្ហាញថា ចង្ក្រានហ្កាសអាចមានបញ្ហា សូម្បីតែនៅពេលដែលពួកវាបិទក៏ដោយ។
គ្រួសារអាមេរិកជាង 40 លាន គ្រួសារចម្អិនអាហារដោយប្រើហ្កាស ហើយចង្ក្រានហ្កាសសបង្ហាញបំភាយឧស្ម័នដែលបង្កគ្រោះថ្នាក់ ដែលជារឿយៗរួមមានសារធាតុ formaldehyde កាបូនម៉ូណូអុកស៊ីត និងនីទ្រីកអុកស៊ីដ (NOx) ដែលអាចបង្កឱ្យមានជំងឺហឺត ក្អក និងពិបាកដកដង្ហើម៕