នៅពេលនិយាយពីផ្លែចេក ភាគច្រើននៃពួកយើងគិតដល់សាច់របស់វាដែលមិនត្រឹមតែមានរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ ប៉ុន្តែមានផ្ទុកសម្បូរទៅដោយសារធាតុចិញ្ចឹមសំខាន់ៗ! (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ទោះបីជាស្ដាប់ទៅមិនសូវទំនងក៏ដោយ តាមពិតទៅនោះមិនមែនមានតែសាច់ចេកទេដែលប្រសើរសម្រាប់សុខភាព គឺសំបកចេកក៏ដូចគ្នា។ ជាធម្មតា អ្នកតែងបោះសំបកចេកចោល ដោយមិនបានដឹងអំពីអត្ថប្រយោជន៍គួរឲ្យភ្ញាក់ផ្អើលរបស់វាចំពោះរាងកាយ និងមិនគិតថាអាចទទួលទានបាន។ សំបកចេកមានផ្ទុកសម្បូរទៅដោយសារធាតុចិញ្ចឹមចាំបាច់ដូចជា ប៉ូតាស្យូម, ម៉ាញ៉េស្យូម, វីតាមីន B6 ឬ pyridoxine, វីតាមីន B12 ឬ cobalamin, ជាតិសសៃ និងប្រូតេអ៊ីន។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឲ្យដឹងពីគន្លឹះងាយក្នុងការប្រើប្រាស់សំបកចេកសម្រាប់ដោះស្រាយបញ្ហាសុខភាព និងសម្រស់ ប៉ុន្តែកុំភ្លេចលាងសំបកចេកឲ្យស្អាតសិនមុននឹងប្រើប្រាស់៖

១. ធ្វើឲ្យធ្មេញស ៖ គ្រាន់តែប្រើប្រាស់សំបកចេកដុសលើធ្មេញរបស់អ្នកសម្រាប់រយៈពេល ១នាទី រៀងរាល់ថ្ងៃពេញមួយសប្តាហ៍ជាការស្រេច ហើយអ្នកនឹងសម្គាល់ឃើញលទ្ធផលគួរឲ្យភ្ញាក់ផ្អើល។

២. កម្ចាត់ឬស ឬដុំសាច់តូចៗលើស្បែក ៖ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែយកសំបកចេកមកដុសលើឬសនោះ ឬចងបិតសំបកចេកលើវាពេញមួយយប់ជាការស្រេច។

៣. ព្យាបាលរោគមុន ៖ ម៉ាស្សាសំបកចេកលើមុខសម្រាប់រយៈពេលយ៉ាងហោចណាស់ ៥ នាទី។ អនុវត្តបែបនេះរាល់ថ្ងៃជាប្រចាំដើម្បីកម្ចាត់មុន ហើយអ្នកនឹងអាចទទួលបានលទ្ធផលយ៉ាងប្រសើរក្នុងកំឡុងពេលមួយសប្តាហ៍។ ហើយកុំភ្លេចអនុវត្តជាប្រចាំបើទោះជាបាត់មុនក៏ដោយ ដើម្បីបង្ការមិនឲ្យកើតទៀត។

៤. កាត់បន្ថយស្នាមជ្រីវជ្រួញ ៖ សំបកចេក អាចផ្ដល់សំណើមដល់ស្បែក ហើយប្រសើរបំផុតសម្រាប់កាត់បន្ថយស្នាមជ្រីវជ្រួញ។ អ្នកអាចបន្ថែមផ្នែកពណ៌លឿងនៃស៊ុតចូល បន្ទាប់ពីអ្នកកិនសំបកចេករួច។ កូរលាយឲ្យសព្វ សឹមលាបល្បាយលើមុខ និងទុកចោលសម្រាប់រយៈពេល ៥ នាទីសិន សឹមលាងចេញជាមួយទឹកធម្មតា។

៥. ព្យាបាលជំងឺផ្សិតលើស្បែក Psoriasis ៖ អ្វីដែលអ្នកត្រូវធ្វើនោះ គឺយកសំបកចេកមកដុសលាបលើតំបន់ស្បែកដែលទទួលរងផលប៉ះពាល់រមាស់ និងរបក។ សំបកចេកជួយផ្ដល់សំណើមដល់ស្បែកកាត់បន្ថយការរោលរមាស់។

៦. ព្យាបាលសត្វល្អិតខាំ ៖ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែម៉ាស្សាសំបកចេក លើកន្លែងដែលសត្វល្អិតខាំជាការស្រេច។ វិធីនេះជួយកាត់បន្ថយការឈឺចាប់ និងរមាស់៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង