ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំរោង
បុគ្គលដែលកើតក្នុងឆ្នាំរោង ពេលដែលដល់ចូលឆ្នាំចិន អាចសង្កេតឃើញថាទ្រព្យគឺកើនឡើងខុសធម្មតា។ ជាពិសេស លាភក៏ចូលមកបន្តគ្នាផងដែរ ដោយធ្វើឲ្យគេមិនស្គាល់ពាក្យថាបរាជ័យទៀតឡើយ។
ឆ្នាំម្សាញ់
មនុស្សដែលកើតក្នុងឆ្នាំម្សាញ់ ពេលដែលកាន់តែខិតជិតចូលឆ្នាំចិន នឹងកាន់តែអាចប្រមូលបានក្រដាសប្រាក់ធំចូលហោប៉ាវ។ ជាពិសេស អ្នកក៏អាចរាប់លុយឡើងទន់ដៃផងដែរ។ ជាហេតុដែលធ្វើឲ្យអ្នកដើរលេងបានយ៉ាងសប្បាយតែម្តង។
ឆ្នាំថោះ
អ្នកដែលកើតក្នុងឆ្នាំថោះ ពេលដែលចូលឆ្នាំចិនមកដល់ នឹងមានទ្រព្យរមៀលមកច្រើនណាស់។ ជាពិសេស អ្នកក៏អាចឆ្លងឆ្នាំបានយ៉ាងសប្បាយចិត្តផងដែរ ព្រោះអ្នកមានអាំងប៉ាវធំៗពេញដៃតែម្តង៕