​នៅពេលដែល​អ្នកឃើញ​តំបន់​ទាំងនេះ​នៅលើ​រាងកាយ​ប្រែជា​ពណ៌​ស អ្នក​ត្រូវ​ប្រុងប្រយ័ត្ន​ព្រោះ​វា​អាចជា​សញ្ញា​ព្រមាន​នៃ​ជំងឺ​។

​បបូរមាត់​ពណ៌​ស​

​ជាធម្មតា មនុស្ស​ដែលមាន​សុខភាព​ល្អ នឹងមាន​បបូរមាត់​ទន់​រលោង​។ អ្នក​ដែលមាន​អាយុ​សង្ឃឹម​ខ្លី​ច្រើន​តែមាន​បបូរមាត់​ស​។ មូលហេតុ​គឺ​មកពី​ជំងឺ ឬ​ខ្វះ​ឈាម​ក្នុង​ខ្លួន​។ លើសពីនេះ ប្រសិនបើ​ថ្លើម និង​ក្រលៀន​ត្រូវបាន​ខូចខាត ពួកវា​មិនអាច​ដំណើរការបាន​ត្រឹមត្រូវ ធ្វើឱ្យ​សរីរាង្គ​ផ្សេងទៀត​ក្នុង​រាងកាយ​រង​ផលប៉ះពាល់ និង​នាំឱ្យ​បបូរមាត់​ប្រែ​ពណ៌ ប្រែ​ជាស និង​ខ្វះ​ភាពរស់រវើក​។​

​នៅពេលដែល​ស្ថានភាព​នេះ​ត្រូវបាន​រកឃើញ វា​មានន័យថា​សុខភាព​របស់​អ្នក​កំពុង​រង​ការខូចខាត ហើយ​ត្រូវការ​ការកែតម្រូវ​ក្នុងពេល​ឆាប់ៗ​នេះ​។ គួរ​ទៅ​មន្ទីរពេទ្យ​ពិនិត្យ​ដើម្បី​រក​មូលហេតុ និង​ព្យាបាល​ឱ្យបាន​ឆាប់ ។​

​សក់​ពណ៌​ស ឫ​ស្កូវ​

​នៅពេល​មនុស្ស​ចាស់ សក់​របស់​ពួកគេ​នឹង​ប្រែជា​ស្កូវ​។ ទោះជា​យ៉ាងណាក៏ដោយ ប្រសិនបើ​អ្នក​នៅ​ក្មេង ប៉ុន្តែ​សក់​របស់​អ្នក​ប្រែ​ទៅជា​ស្កូវ ដោយ​ប្រមូលផ្តុំ​នៅលើ​សៀតផ្កា ផ្នែក​ខាងមុខ និង​ផ្នែក​ខាងក្រោយ​នៃ​ក្បាល វា​មានន័យថា​មាន​បញ្ហា​នៅក្នុង​ខ្លួន​។​

​សក់ស្កូវ​ច្រើន​លេចឡើង​ទាំងសងខាង​នៃ​សៀតផ្កា ដែល​បង្ហាញថា​ក្ដៅក្រហាយ​។ ប្រសិនបើ​សក់ស្កូវ​លេចឡើង​នៅ​ផ្នែក​ខាងមុខ​នៃ​ថ្ងាស​វា​មានន័យថា​លំពែង​ខ្សោយ​; ផ្នែក​ខាងក្រោយ​នៃ​ក្បាល​គឺជា​ឈាម qi នៅក្នុង​ក្រលៀន​ដែល​មិន​ចរាចរ​។​

​នៅពេលដែល​អ្នកឃើញ​សក់ស្កូវ​លេចឡើង​នៅ​កន្លែង​ទាំងនេះ អ្នក​ត្រូវ​យកចិត្តទុកដាក់​បន្ថែ​ម​ទៀត​ចំពោះ​សុខភាព​របស់​អ្នក​។​

អណ្តាត​ពណ៌​ស

​ការ​ក្រឡេកមើល​ពណ៌​នៃ​អណ្តាត​ក៏​អាច​ព្យាករណ៍​ពី​ស្ថានភាព​សុខភាព​របស់​មនុស្ស​ផងដែរ​។ ជាធម្មតា អណ្តាត​នឹងមាន​ស្រទាប់​ស្រោប​លើ​ផ្ទៃ ប៉ុន្តែ​ប្រសិនបើ​វា​ប្រែជា​ពណ៌​ស នោះ​មានន័យថា​រាងកាយ​បាត់បង់​ជាតិ​ទឹក​យ៉ាងខ្លាំង​។ ប្រសិនបើ​នៅពេលនេះ អណ្តាត​ប្រែជា​ក្រាស់​ខុសធម្មតា ខាំ​ស្រាលៗ​ដោយមាន​ជាប់​ស្នាម​ធ្មេញ​នៅលើ​អណ្តាត នោះ​មានន័យថា លំពែង និង​ក្រពះ​របស់​អ្នកមាន​បញ្ហា​។​

​ប្រសិនបើ​អ្នក​ធ្លាប់មាន​អណ្តាត​ពណ៌​ស និង​មាន​អារម្មណ៍​ញាក់ វា​អាចជា​សញ្ញា​ព្រមាន​នៃ​បញ្ហា​បេះដូង​។​

​ទោះ​ក្នុង​កាលៈទេសៈ​ណាក៏ដោយ អ្នក​គួរតែ​ទៅពិនិត្យ​សុខភាព​ឲ្យ​បាន​ឆាប់​តាម​ដែល​អាចធ្វើ​ទៅបាន​។​

ក្រចក​ពណ៌​ស​

​នេះ​ក៏​ជា​សញ្ញា​មិនធម្មតា​មួយ​របស់​រាងកាយ​ដែល​អ្នក​ត្រូវ​យកចិត្តទុកដាក់​។ ពណ៌​នៃ​ក្រចក​អាច​ឆ្លុះបញ្ចាំង​ពី​ចរន្តឈាម​នៃ​រាងកាយ​។ ប្រសិនបើ​ឈាម​រត់​បាន​ធម្មតា ហើយ​ការផ្គត់ផ្គង់​ឈាម​គ្រប់គ្រាន់ នោះ​ក្រចក​នឹង​ប្រែជា​ក្រហម​ជានិច្ច​។ នៅពេលដែល​ក្រចក​មាន​ពណ៌​ស ផុយ វា​បង្ហាញ​ពី​បញ្ហា​ជាមួយនឹង​ប្រព័ន្ធ​ឈាម​រត់ ដែល​ភាគច្រើន​បណ្តាលមកពី​ភាពស្លេកស្លាំង​។​

មុខ​ស្លេក​

​មុខរប​ស់មនុស្ស​ដែលមាន​សុខភាព​ល្អជា​ធម្មតា​មាន​ពណ៌​ផ្កាឈូក​ពោរពេញ​ដោយ​ជីវិត​។ ពេល​មិន​ស្រួល មុខរប​ស់មនុស្ស​នឹង​ប្រែប្រួល ស្លេក មិនសូវ​ស្រស់​។ ប្រសិនបើ​ស្ថានភាព​នេះ​នៅតែ​បន្ត​ធ្វើឱ្យ​រាងកាយ​មាន​អារម្មណ៍​នឿយហត់ ងងុយគេង និង​តែងតែមាន​អារម្មណ៍​ថា​ខ្វះ​ថាមពល អ្នក​គួរតែ​ទៅពិនិត្យ​សុខភាព​ដើម្បី​រក​មូលហេតុ​។ វា​អាចជា​សញ្ញា​នៃ​ភាពស្លេកស្លាំង ឬ​លំពែង ក្រពះ​ខូច ឬក៏​អាចជា​សញ្ញា​នៃ​ជំងឺ​បេះដូង​ផងដែរ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង