អំបិល, ម្រេច និងក្រូចឆ្មារ មិនត្រឹមតែជាគ្រឿងផ្សំបង្កើនឱជារសអាហារតែប៉ុណ្ណោះទេ ប៉ុន្តែក៏ជារូបមន្តបែបធម្មជាតិដោះស្រាយបញ្ហាសុខភាពបានផងដែរ! (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថាតើវាមានឥទ្ធិពលពិសេសជាថ្នាំពេទ្យមួយចំនួនយ៉ាងណាខ្លះទៅ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឲ្យដឹងពីគន្លឹះក្នុងការប្រើប្រាស់អំបិល, ម្រេច និងក្រូចឆ្មារ ព្យាបាលជំងឺផ្សេងៗ ៖

១. ឈឺបំពង់ក

អ្វីដែលអ្នកត្រូវធ្វើ គឺលាយទឹកក្រូចឆ្មារស្រស់ ១ ស្លាបព្រាបាយ ជាមួយម្រេចខ្មៅម៉ដ្ឋ ១/២ ស្លាបព្រាកាហ្វេ និងអំបិល ១ ស្លាបព្រាកាហ្វេ ចូលគ្នា។ កូរឲ្យសព្វក្នុងទឹកក្ដៅឧណ្ហៗ ១ កែវ។ ខ្ពុរមាត់ជាមួយទឹកល្បាយនេះឲ្យបានច្រើនដងក្នុងមួយថ្ងៃ ដើម្បីបំបាត់អាការៈឈឺបំពង់ក និងក្អក។

២. គ្រួសក្នុងថង់ទឹកប្រមាត់

អ្វីដែលអ្នកត្រូវធ្វើ គឺលាយប្រេងអូលីវ ៣ ភាគ ជាមួយទឹកក្រូចឆ្មារ ១ ភាគ និងម្រេចខ្មៅម៉ដ្ឋ ១ ភាគ។ កូរល្បាយឲ្យសព្វចូលគ្នាមុននឹងទទួលទាន ដើម្បីបំបែករំលាយគ្រួសក្នុងថង់ទឹកប្រមាត់។

៣. ស្រកទម្ងន់

លាយម្រេចខ្មៅម៉ដ្ឋ ១ ភាគ ៤ ស្លាបព្រាកាហ្វេ ជាមួយទឹកក្រូចឆ្មារស្រស់ ២ ស្លាបព្រាបាយ និងទឹកឃ្មុំឆៅ ១ ស្លាបព្រាបាយ ក្នុងទឹកក្ដៅឧណ្ហៗ ១ កែវ។ កូរឲ្យសព្វសឹមទទួលទាន។

៤. បំបាត់អាការៈចង្អោរចង់ក្អួត

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយបញ្ចូលគ្នារវាងទឹកក្រូចឆ្មារស្រស់ ១ ស្លាបព្រាបាយ ជាមួយម្រេចខ្មៅម៉ដ្ឋ ១ ស្លាបព្រាកាហ្វេ ក្នុងទឹកក្ដៅឧណ្ហៗ ១ កែវ។ កូរឲ្យសព្វសឹមទទួលទានយឺតៗ។

៥. បំបាត់អាការៈឈឺធ្មេញ

អ្វីដែលអ្នកត្រូវធ្វើ គឺលាយម្រេចខ្មៅម៉ដ្ឋ ១/២ ឬកន្លះ ស្លាបព្រាកាហ្វេ ជាមួយប្រេង Clove កន្លះស្លាបព្រាកាហ្វេ ចូលគ្នាឲ្យសព្វ រួចប្រើប្រាស់ល្បាយនេះលាប ឬដាក់បិតត្រងធ្មេញដែលឈឺ។ រូបមន្តនេះជួយបំបាត់ការឈឺចាប់បានយ៉ាងឆាប់រហ័ស ហើយកុំភ្លេចដុសសម្អាតធ្មេញឲ្យបាន ២ ដងក្នុងមួយថ្ងៃ និងកាត់បន្ថយការទទួលទានជាតិផ្អែម រួមទាំងអាហារសម្បូរទៅដោយជាតិអាស៊ីតផង។

៦. ជំងឺផ្ដាសាយ

ដើម្បីបំបាត់អាការៈគ្រុនផ្ដាសាយ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយក្រូចឆ្មារស្រស់ ចំនួនម្ខាង ក្នុងទឹកក្ដៅឧណ្ហៗ ១ពែង។ កូរឲ្យសព្វសឹមទទួលទានជាប្រចាំរហូតដល់អាការៈធូរស្បើយ។ អ្នកក៏អាចបន្ថែមទឹកឃ្មុំឆៅ ១ ស្លាបព្រាបាយចូលបានដែរ។

៧. ហូរឈាមច្រមុះ

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែយកសំឡីទៅជ្រលក់ក្នុងទឹកក្រូចឆ្មារចំនួនសមល្មម ហើយញ៉ុកវាក្នុងរន្ធច្រមុះ រួចងើយក្បាលឡើងឲ្យខ្ពស់បន្តិចជាការស្រេច៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង