ការសម្រាលកូនដោយការវះកាត់គឺ អាចចាត់ទុកបានថាជាវិធីមួយ ដែលមានសុវត្ថិភាព ដល់ស្ត្រីជាម្តាយ និង ទារក។ ពិតមែន តែវាអាចមានសុវត្ថិភាពដូចនេះ ប៉ុន្តែទោះ បីជាយ៉ាង ណា ក៏ដោយ ក៏ វានូវតែមានការ ប្រឈមមុខ ខ្ពស់ ទៅនឹងផលវិបាក មួយចំនួនជាងការ សម្រាល តាម ទ្វារមាស ។

បើសិនជាអ្នកសម្រេចចិត្តជ្រើសរើសនូវវិធីនៃការ សម្រាលកូនដោយការវះកាត់ នេះ នោះអ្នក នឹង ចំនាយពេលក្នុងការជាសះស្បើយនូវ ស្នាមមុខរបួសយូរជាងការ សម្រាល តាមបែបធម្មជាតិ។
បន្ទាប់ពីការវះកាត់សំរាលកូន ផលវិបាកដែលអាចកើតមានចំពោះស្ត្រីគឺ៖
- អាចមានការបង្ករោគ
- ការបាត់បង់ឈាមច្រើន
- អាចមានឈាមកកក្នុងជើងឬក៏ក្នុងសួត
- ចង់ចង្អោរ ក្អួតនិងឈឺក្បាលខ្លាំងបន្ទាប់ពីការសម្រាល គឺទាក់ទង ទៅនឹងការចាក់ថ្នាំ សន្តំ និង ការវះកាត់ពោះ
- មានបញ្ហាទៅលើពោះវៀន ដូចជាការ ទល់លាមក រឺក៏ពោះវៀនមិនមានដំណើរការរុញ
- ច្រាលកាកសំណល់បានដូចធម្មតា។
- ជាករណីកម្រ ម្តាយអាចស្លាប់ដោយសារវិធីនៃការសម្រាលនេះ គឺវាមាន ប្រហែលជា ប្រាំមួយនាក់ក្នុង ចំណោមស្ត្រីមួយសែន នាក់៕