យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​អាហារ​ដែល​ធ្វើ​ឲ្យ​អ្នក​ស្អាត ថែម​ទាំង​ជួយ​បញ្ចេញ​សារធាតុពុល​ផង​ដែរ​។ តើ​មាន​អ្វី​ខ្លះទៅ?

សណ្តែកក្រហម ជួយ​ពោះវៀន​ឲ្យ​រំលាយ​អាហារ​បាន​ល្អ ដោយ​អាច​ជួយ​កាត់​បន្ថយ​អាកា​រៈ​ទល់លាមក​បាន ​។ ដូចនេះ ក្រោយ​ពេល​ដែល​អ្នក​ពិសារ​រួច នឹង​ជួយ​ធ្វើ​ឲ្យ​ជាតិពុល​ក្នុង​រាង​កាយ​អាច​បញ្ចេញ​អស់​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​ស្បែក​ស្អាត​ខ្លាំង​ណាស់​។

នៅ​ក្នុង​ដំឡូង​មាន​ផ្ទុក​សារធាតុ​សរសៃ​ច្រើន ដោយ​ជួយ​ឲ្យ​ក្រពះ និង​ពោះវៀន​រំលាយ​អាហារ​បាន​យ៉ាង​ល្អ ដោយ​ជួយ​អ្នក​ឲ្យ​ងាយស្រួល​បត់ជើងធំ​។

ក្រោយ​ពេល​ដែល​អ្នក​ពិសារ​ស្រូវ​សាលី​រួច នឹង​ធ្វើ​ឲ្យ​សារធាតុពុល​ទាំងឡាយ​អាច​បញ្ចេញ​ពី​រាង​កាយ​មក​ក្រៅ​អស់ ព្រោះ​ក្នុង​នោះ​មាន​ផ្ទុក​សារធាតុ​សរសៃ ដោយ​ជួយ​ឲ្យ​អ្នក​ងាយស្រួល​បត់ជើងធំ​ខ្លាំង​ណាស់​។

ការ៉ុត ក៏​អាច​ជួយ​អ្នក​ឲ្យ​ចៀស​ពី​ការ​ទល់លាមក​ផង​ដែរ​។ ជា​ពិសេស អាច​ជួយ​ប​បំបាត់​អាកា​រៈ​ក្តៅ​ក្នុង ព្រមទាំង​ជួយ​បញ្ចេញ​ជាតិពុល​ផង​ដែរ​។

មើម​ឈូក អាច​ជួយ​អ្នក​ឲ្យ​ងាយស្រួល​បត់ជើងតូច ថែម​ទាំង​ជួយ​បណ្តេញ​សារធាតុពុល​ក្នុង​រាង​កាយ​អ្នក​ឲ្យ​ចេញ​ក្រៅ​អស់​។ ដូចនេះ អ្នក​អាច​ទិញ​មក​ពិសារ​បាន​។

សណ្តែកខៀវ ជួយ​អ្នក​បញ្ចេញ​ជាតិពុល ថែម​ទាំង​ជួយ​បំបាត់​អាកា​រៈ​ក្តៅ​ក្នុង​។ ជា​ពិសេស អាច​ជួយ​អ្នក​បំបាត់​អាកា​រៈ​ហើម​ផង​ដែរ​។ ដូចនេះ អ្នក​អាច​ពិសារ​អាហារ​ទាំងនេះ ដើម្បី​សម្រស់ និង​សុខភាព​របស់​អ្នក​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង