​ស្បែក​គឺ​ពិត​ជា​សំខាន់​ណាស់​សម្រាប់​នារី​គ្រប់រូប ព្រោះ​មាន​តែ​ស្បែក​ស្អាត​ទេ​ដែល​អាច​ធ្វើឲ្យ​អ្នក​មាន​មុខស្អាត តែបើ​ស្បែក​អាក្រក់ នោះ​អ្នក​នឹងមិន​ស្អាត​ដូចគ្នា ដូចនេះ​ខាងក្រោម​នេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​វិធី​៨​យ៉ាង​ក្នុង​ការថែរក្សា​ស្បែក​អ្នក​ឲ្យ​ស្អាត ហើយ​ថែមទាំង​មាន​សុខភាព​ល្អ​ទៀតផង​។ តើ​មាន​វិធី​អ្វី​ខ្លះ​ទៅ​?
 

​សម្អាតរ​ន្ធ​ញើស​
អ្នក​ត្រូវ​តែ​សម្អាតរ​ន្ធ​ញើស​អ្នក​ដោយ​មួយអាទិត្យ​ធ្វើ​មួយ​ទៅ​ពីរដង ព្រោះ​បើ​អ្នក​មិន​សម្អាត នោះ​មុខ​អ្នក​នឹង​មិន​អាច​មាន​ស្បែក​ស្អាត​ដូច​មុខ​អ្នក​ដទៃ​ឡើយ ព្រោះ​វា​ជា​កត្តា​ចំបង​ក្នុង​ធ្វើឲ្យ​មុខ​អ្នក​ស្អាត​។​

មិន​ត្រូវ​ឲ្យ​ហ្វ​មលាង​មុខ​នៅលើ​មុខ​អ្នក​យូរ​ទេ​
នៅពេល​ដែល​អ្នក​លុបមុខ​ម្តងៗ អ្នក​មិន​ត្រូវ​ទុក​ហ្វ​មលាង​មុខ​លើ​មុខ​យូរ​នោះ​ទេ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​ស្បែក​អ្នក​ណាស់ ដូចនេះ​នៅពេល​ដែល​អ្នក​ម៉ាស្សា​ចប់ អ្នក​ត្រូវ​តែ​លាង​ចេញ​ឲ្យ​លឿន ហើយ​ត្រូវ​លាង​ឲ្យ​ស្អាត​នៅ​គ្រប់​ទីកន្លែង​លើ​មុខ ម្យ៉ាងទៀត​ការ​ម៉ាស្សា​លើ​មុខ​ក៏​មិន​ត្រូវ​ម៉ាស​យូរ​ដែរ​។​

រក្សា​ជាតិ​ទឹក​
នៅក្រោយពេល​ដែល​អ្នក​លុប​មុខ​រួច​ភ្លាម អ្នក​ត្រូវ​តែ​លាប​គ្រឿងសម្អាង​ផ្សេងៗ​ដែល​អាច​រក្សា​ជាតិ​ទឹក​លើ​មុខ​អ្នក ព្រោះ​អ្នក​មិន​ត្រូវ​ឲ្យ​មុខ​អ្នក​ស្ងួត​សូម្បីតែ​មួយ​វិនាទី​ទេ វា​អាច​បំផ្លាញ​មុខ​អ្នក​យ៉ាង​ងាយ​។​

បាតដៃ​រក្សា​ស្បែក​
ក្រោយពេល​ដែល​អ្នក​លាប​ផលិតផល​ការពារ​ស្បែក​មុខ​អ្នក​រួច អ្នក​អាច​យក​បាតដៃ​ទាំងសងខាង​ត្រដុស​ចូល​គ្នា​ឲ្យ​ក្តៅ បន្ទាប់មក​យកមក​ដាក់​លើ​មុខ​អ្នក​ត្រង់​ថ្ពាល់ ចង្ការ ថ្ងាស នោះ​វា​អាច​ជួយ​ឲ្យ​មុខ​អ្នក​ស្រូប​យក​ផលិតផល​ការពារ​ស្បែក​បាន​លឿន​។​

ថែរក្សា​ក្រោយ​ពេល​មក​រដូវ​
នៅក្រោយពេល​ដែល​អ្នក​អស់​រដូវ​១០​ថ្ងៃ អ្នក​ត្រូវ​តែ​ថែរក្សា​ស្បែក​អ្នក​ឲ្យបាន​ល្អ ព្រោះ​វា​ជា​ពេលវេលា​ដែល​សំខាន់​បំផុត​ដែល​អាច​ធ្វើឲ្យ​ស្បែក​អ្នក​ស្អាតជាង​មុន​។​

មិន​ត្រូវ​វ៉ៃ​មុខ​
នៅក្រោយពេល​ដែល​អ្នក​លា​ប​ផលិតផល​ការពារ​ស្បែក​រួច អ្នក​មិន​ត្រូវ​យក​ដៃ​វ៉ៃ​មុខ​របស់​អ្នក​ឡើយ ព្រោះ​វា​អាច​ធ្វើឲ្យ​កោសិ​កាស្បែក​ខ្មៅ​ដុះឡើង​មកងា​យបាន​។​

ទឹកបរិសុទ្ធ​ជូត​មុខ​
ក្រោយពេល​ដែល​អ្នក​លុប​មុខ​រួច អ្នក​ត្រូវ​តែ​យក​ទឹកបរិសុទ្ធ​មក​ជូត​លើ​មុខ​អ្នក​ម្តងទៀត ដោយ​ប្រើ​សម្លី​ជ្រលក់​រួច​យកមក​ជូត នោះ​វា​នឹង​អាច​ធ្វើឲ្យ​ស្បែក​មុខ​អ្នកកាន់តែ​ស្អាត​។​

គេង​មុន​ម៉ោង​១១
អ្នក​ត្រូវ​តែមាន​ទម្លាប់​គេង​ពី​ព្រលប់ ក្រោក​ពី​ព្រលឹម ព្រោះ​វា​អាច​ធ្វើឲ្យ​អ្នក​មាន​ស្បែក​ស្អាត​ណាស់ ជាងនេះទៅទៀត មិន​ត្រូវ​ចូល​គេង​យប់​ជ្រៅ​នោះទេ​ព្រោះ​វា​អាច​បំផ្លាញ​ស្បែក​អ្នក​យ៉ាង​ងាយ​បំផុត​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង