ខាងក្រោមនេះ health.com.khនឹងបង្ហាញអ្នកពីទ្រព្យដែលឆ្នាំទាំងឡាយខាងលើអាចទទួលបានមុនសែននំអ៊ី។ តើមានអ្វីខ្លះទៅ?
ឆ្នាំកុរ
ក្នុងពេលថ្មីៗនេះ អ្នកនឹងអាចទទួលបានទ្រព្យមួយផ្នែកចូលមក ដោយធ្វើឲ្យឃ្លាំងទ្រព្យអ្នកពេញតែម្តង។ ដូចនេះ អ្នកគួរតែចេះសង្កេតឲ្យឃើញឱកាស ទើបអ្នកអាចទទួលបានទ្រព្យមួយនេះយ៉ាងងាយបាន។
ឆ្នាំរោង
មុនសែននំអ៊ី ទេវតាទ្រព្យនឹងតាមជួយអ្នក ធ្វើឲ្យអ្នកអាចដើរដល់ផ្លូវដែលមានទ្រព្យធំ។ ជាហេតុដែលធ្វើឲ្យអ្នកអាចចំណេញបានប្រាក់ដែលអ្នកមិនធ្លាប់បានពីមុនមក។ ដូចនេះ អ្នកនឹងអាចក្លាយជាអ្នកមានជាមិនខានឡើយ។
ឆ្នាំវក
ពេលដែលកាន់តែជិតដល់សែននំអ៊ី នឹងមានទ្រព្យកាន់តែមករកអ្នក ធ្វើឲ្យអ្នកមិនអាចបដិសេធបានឡើយ។ ជាពិសេស អ្នកនឹងងាយជោគជ័យគ្រប់រឿង ធ្វើឲ្យផលទាំងនោះអាចប្រែជាលុយបានគ្រប់ពេល។ ដូចនេះ អ្នកគួរតែចាប់ឲ្យជាប់៕