​រូបរាងកាយ​របស់​ម​នុស្ស​ម្នាក់ៗ​មិន​ថា​ក្នុង​ឬ​ក្រៅ​សុទ្ធតែ​ត្រូវការ​ការពារ​ទាំង​អស់ បើ​អ្នក​មិន​ការពារ​ឲ្យបាន​ល្អ​ទេ នោះ​វា​នឹង​ឆាប់​ចាស់​ខ្លាំង​ណាស់ វា​មិន​ត្រឹមតែ​អាច​ធ្វើឲ្យ​អ្នក​មាន​មុខអាក្រក់ ថែម​ទាំង​អាច​ធ្វើឲ្យ​អ្នក​ឆាប់​ខូចសុខភាព​ទៀតផង​។​ដូចនេះ​តើ​គួរតែ​បរិភោគ​អ្វី​ដើម្បី​ការពារ​រាងកាយ​អ្នក​បាន​នោះ​?

  1. ​អ្នក​អាច​តែងតែ​បរិភោគ​ផ្លែ​ប្លូ​ប៊ឺ​រី​ច្រើន​បាន ព្រោះ​សារធាតុ​នៅក្នុង​ផ្លែ​នេះ​អាច​ធ្វើឲ្យ​ខួរក្បាល​អ្នកចាស់​យឺត ជា​ហេតុ​ដែល​មិន​អាច​ងាយ​ធ្វើឲ្យ​អ្នក​ឆាប់​មាន​ជំងឺ​ភ្លេចភ្លាំង​ច្រើន​ឡើយ​។​
  2. ​បើ​អ្នក​មិន​ចង់ឲ្យ​មាន​ជំងឺ​ឈឺសន្លាក់​នៅពេល​ចាស់ជរា អ្នក​គួរតែ​ប្រើ​ប្រេង​អូ​លីវ និង​ខ្ទឹមស​ឲ្យបាន​ច្រើន​នៅពេល​ដែល​ចម្អិន​ម្ហូប ព្រោះ​របស់​ទាំងពីរ​នេះ​អាច​ធ្វើឲ្យ​អ្នក​មិនមាន​ជំងឺ​ឈឺ​សន្លាក់ឡើយ​។​
  3. ​នៅ​មុនពេល​ដែល​អ្នក​ហាត់ប្រាណ អ្នក​អាច​ផឹក​កាហ្វេ​បាន ព្រោះ​នៅក្នុង​កាហ្វេ​មាន​កាហ្វេ​អ៊ី​ន​ដែល​អាច​ជួយ​អ្នក​មិន​សូវ​ឈឺ​សាច់ដុំ​ឡើយ​នៅ​ពេល​ដែល​អ្នក​ហាត់ប្រាណ​យូរ ហើយ​ក្រោយពេល​ដែល​អ្នក​ហាត់​រួច វា​ក៏​មិន​ធ្វើឲ្យ​សាច់ដុំ​អ្នក​ឈឺដែរ​។​
  4. ​បើ​អ្នក​មិន​ចង់​ឆាប់​មាន​ជំងឺ​ព្រិល​ភ្នែក អ្នក​គួរតែ​បរិភោគ​ពោត បន្លែ​បៃតង ពង​មាន់ ត្រី ការ៉ុត និង​ឆៃថាវ​ឲ្យបាន​ច្រើន ព្រោះ​អាហារ​ទាំងនេះ​អាច​ជំនួយ​ដល់​ភ្នែក​របស់​អ្នក​ណាស់ ធ្វើឲ្យ​វា​មាន​សុខភាព​ល្អ ហើយ​ភ្លឺ​បានយូរ​ទៀតផង​។​
  5. ​បេះដូង​គឺជា​កន្លែង​ដែល​សំខាន់​បំផុត​នៅក្នុង​សារពាង្គកាយ​អ្នក ព្រោះ​វា​ជា​កន្លែង​ដែល​កំណត់​ភាព​ស្លាប់​រស់​របស់​អ្នក ដូចនេះ​បើ​អ្នក​មិន​ចង់​ឲ្យ​បេះ​ដូង​អ្នក​ឆាប់​ចាស់ ឬ​ខូច អ្នក​គួរតែ​ឧស្សាហ៍​បរិភោគ​សូកូឡា​ខ្មៅ និង​គ្រាប់ស្វាយចន្ទី វា​នឹង​ជួយ​ការពារ​បេះដូង​អ្នក​ឲ្យមាន​សុខភាព​ល្អ​ជាមិនខាន​ឡើយ​។​
  6. ​បើ​អ្នក​មិន​ចង់​ឆាប់​មាន​ជំងឺ​ឈឺ​ឆ្អឹង ឬ​ឆ្អឹង​ឆាប់​ពុក ក្រៅពី​ទឹកដោះគោ អ្នក​អាច​ពិសារ​ឈី​សបាន ព្រោះ​នៅក្នុងឈីស​មាន​កាលស្យូម​ច្រើន​ជាង​ក្នុង​ទឹកដោះគោ ដូចនេះ​វា​នឹង​ធ្វើឲ្យ​ឆ្អឹង​អ្នក​រឹងមាំ​ជាមិនខាន​។​
  7. ​គ្រាប់​ល្ពៅ​អាច​ការពារ​ស្បែក​ពេញ​រាងកាយ​អ្នក​មិន​ឲ្យ​ឆាប់​ចាស់ និង​ជ្រួញ វា​នឹង​ជួយ​រក្សា​ស្បែក​អ្នក​ឲ្យ​តឹង​ណែន​ល្អ ហើយ​មិន​ងាយ​មាន​ស្នាម​ជ្រួញ​ឡើយ​បើ​អ្នក​បរិភោគ​គ្រាប់​ល្ពៅ​ច្រើន​។​
  8. ​មុខ​គឺ​ជា​កន្លែង​ដែល​ឆាប​ចាស់​ជាងគេ​បើ​អ្នកថែរក្សា​មិនបាន​ល្អ ដូចនេះ​ផ្លែ​ប័រ ត្រសក់ និង​ទឹកដោះគោ​ជូរ​ក្រៅ​ពី​យក​មក​បិតមុខ អ្នក​អាច​យក​វា​ទៅ​បរិភោគបាន នោះ​អ្នក​នឹងមិន​ងាយ​មាន​មុខ​ចាស់​ឡើយ​៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង