ខាងក្រោមនេះ Health.com.khនឹងបង្ហាញអ្នកពីអ្នកពីមូលហេតុដែលធ្វើឲ្យសក់អ្នកឆាប់ឡើងប្រេង។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- អ្នកមិនគួរកក់សក់ច្រើនដងក្នុងមួយថ្ងៃទេ ព្រោះវាអាចធ្វើឲ្យប្រេងលើស្បែកក្បាលអ្នកប្រែជាតិច។ នៅពេលដែលតិច ស្បែកក្បាលអ្នកនឹងអាចបញ្ចេញមកបន្ថែម។ ដូចនេះ យូរទៅ ប្រេងនឹងអាចឡើងច្រើនឡើងៗជាមិនខានឡើយ។
- នៅពេលដែលអ្នកតែងតែចូលគេងយប់ជ្រៅ មិនត្រឹមតែធ្វើឲ្យសុខភាពអ្នកទ្រុឌទ្រោមទេ ថែមទាំងអាចធ្វើឲ្យសក់អ្នកឡើងប្រេងច្រើនទៀតផង។ ដូចនេះ អ្នកមិនគួរតែងតែចូលគេងយប់ជ្រៅនោះឡើយ។
- ប្រសិនជាអ្នកតែងតែពិសារអាហារដែលហិរពេក ប្រៃពេក និងខ្លាញ់ពេក នឹងធ្វើឲ្យសក់អ្នកងាយឡើងប្រេងដូចគ្នា។ ដូចនេះ អ្នកគួរតែកាត់បន្ថយបរិភោគអាហារទាំងនេះ ទើបអាចធ្វើឲ្យសក់អ្នកមិនសូវឡើងប្រេង។
- នៅពេលដែលអ្នកប្រើខុសសាប៊ូកក់សក់ សក់អ្នកក៏ងាយឡើងប្រេងខ្លាំងណាស់។ ដូចនេះ អ្នកគួរតែជ្រើសរើសសាប៊ូដែលត្រូវ ទើបអាចចៀសពីសក់ដែលមានប្រេងខ្លាំង៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855