ទោះបីជាស្គាល់ និងឧស្សាហ៍ញ៊ាំ ប៉ុន្តែភាគច្រើននៃពួកយើងប្រហែលជាមិនធ្លាប់ដឹងទេថា ស្វាយចន្ទី អាចផ្ដល់ផលល្អអ្វីខ្លះចំពោះសុខភាព? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីមូលហេតុដែលអ្នកគួររៀនញ៊ាំស្វាយចន្ទី

១. ធ្វើឱ្យប្រព័ន្ធភាពស៊ាំរាងកាយកាន់តែរឹងមាំ

នេះក៏ព្រោះតែស្វាយចន្ទីមានផ្ទុកសម្បូរដោយវីតាមីន C ដែលអាចជួយពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ។ ការទទួលទានស្វាយចន្ទីរជាប្រចាំអាចជួយកាត់បន្ថយហានិភ័យនៃបញ្ហាសុខភាពដែលបណ្ដាលមកពីភាពខ្សោយនៃប្រព័ន្ធភាពស៊ាំ ជាពិសេសជំងឺផ្ដាសាយ ឬគ្រុនផ្ដាសាយ និងបញ្ហាផ្សេងទៀតបង្កឡើងដោយបាក់តេរីនិងពពួកវីរុស។

២. កាត់បន្ថយកូឡេស្តេរ៉ូលមិនល្អ

ជាប្រភពដ៏ប្រសើរនៃសារធាតុប្រឆាំងអុកស៊ីតកម្មដែលមិនត្រឹមតែជួយកម្ចាត់រ៉ាឌីកាល់សេរីក្នុងរាងកាយប៉ុណ្ណោះទេ ប៉ុន្តែក៏បន្ថយកូឡេស្តេរ៉ូលមិនល្អផងដែរ។ ជាលទ្ធផលកាត់បន្ថយហានិភ័យនៃបញ្ហាស្ទះសសៃឈាម និងជំងឺបេះដូង។

៣. បន្ថយសម្ពាធឈាម

មួយក្នុងចំណោមលក្ខណៈសម្បត្តិផ្នែកឧសថនៃស្វាយចន្ទីនោះ គឺសមត្ថភាពរបស់វាក្នុងការបញ្ចុះកម្រិតនៃសម្ពាធឈាមដែលឡើងខ្ពស់។ ជាពិសេសប្រសិនបើមិនបានព្យាបាលត្រឹមត្រូវទេនោះ, បញ្ហាសម្ពាធឈាមឡើងខ្ពស់អាចបង្កការខូចខាតដល់សរីរាង្គសំខាន់ៗក្នុងរាងកាយ រួមបញ្ចូលទាំងក្រលៀន ឬតម្រងនោម។ សម្ពាធឈាមឡើងខ្ពស់ក៏ជាកត្តាហានិភ័យនៃជំងឺបេះដូងផងដែរ។

៤. ទប់ស្កាត់ការវាយប្រហារនៃជំងឺហឺត

សារធាតុប្រឆាំងអុកស៊ីតកម្មនៃស្វាយចន្ទីអាចជួយប្រឆាំងការរលាកក្នុងរាងកាយដែលនេះហើយធ្វើឱ្យផ្លែឈើនេះគួរត្រូវបានទទួលទានដោយអ្នកជំងឺហឺត។ ការសិក្សាស្រាវជ្រាវមួយចំនួនបានបង្ហាញថា ផ្លែស្វាយចន្ទីក៏ជួយគាំទ្រមុខងារសួតគួរឱ្យកត់សម្គាល់ផងដែរ។

៥. ល្អសម្រាប់សុខភាពភ្នែក

សារធាតុចិញ្ចឹមមួយទៀតដែលត្រូវបានរកឃើញក្នុងស្វាយចន្ទីនោះ គឺវីតាមីន A ដែលមានលក្ខណៈសម្បត្តិប្រឆាំងអុកស៊ីតកម្ម។ ពិតណាស់វីតាមីននេះ គឺចាំបាច់សម្រាប់សុខភាពភ្នែកការពារមិនឱ្យរងការបំផ្លាញពីសំណាក់រ៉ាឌីកាល់សេរី។

កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវដែលមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង មិនមែនសម្រាប់ជំនួសឱ្យការព្យាបាលដោយគ្រូពេទ្យជំនាញតែម្ដងឡើយ។ វេបសាយសុខភាព Health.com.kh មិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួនឯងតាមអត្ថបទខាងលើនោះទេ។ ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការពិនិត្យនិងព្យាបាលឱ្យបានត្រឹមត្រូវទើបប្រសើរ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង