​ជាមួយនឹង​ប្រព័ន្ធ​ការពារ​រាងកាយ​ដែលមាន​សុខភាព​ល្អ រាងកាយ​អាច​ប្រយុទ្ធ​ប្រឆាំងនឹង​មេរោគ​ពី​មជ្ឈដ្ឋាន​ជុំវិញ​។ ប៉ុន្តែ​ប្រសិនបើ​អ្នកមាន​ទម្លាប់​អាក្រក់​ទាំងនេះ ប្រព័ន្ធ​ភាពស៊ាំ​របស់​អ្នកនឹង​កាន់តែ​ខ្សោយ​ទៅៗ​។

​រង្វង់​ទំនាក់ទំនង​មានកំណត់​

​តាម​ការស្រាវជ្រាវ មិត្ត​ភ័ក្តិ​តិចតួច​ដែល​មនុស្សម្នា​ក់មាន​គឺ​ងាយ​នឹង​ឈឺ​។ សូម្បីតែ​អាយុ​សង្ឃឹម​រស់​ក៏​រង​ផលប៉ះពាល់​ដែរ​។ ផ្ទុយទៅវិញ មនុស្ស​ដែលមាន​មិត្ត​ភ័ក្ដិ​ច្រើនជាង​ប្រាំមួយ​នាក់​គឺមាន​ភាព​ធន់​នឹង​មេរោគ​ផ្តាសាយ​ជាង​បួន​ដង​។​

​គេង​មិន​លក់​

​ការ​គេង​មិន​គ្រប់គ្រាន់​ញឹកញាប់​ធ្វើឱ្យ​រាងកាយ​ធ្លាក់​ទៅក្នុង​ស្ថានភាព​នឿយហត់ និង​កាត់បន្ថយ​ចំនួន​កោសិកា​ភាពស៊ាំ​ដែល​រាងកាយ​ផលិត​បាន​យ៉ាងខ្លាំង ។​

​យោងតាម​អ្នកស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ Chicago មនុស្ស​ដែល​គេង​បានត្រឹមតែ 4 ម៉ោង​ក្នុង​មួយថ្ងៃ​មាន​អង្គ​ប​ដិ​ប្រាណ​ជំងឺ​គ្រុនផ្តាសាយ​តិចជាង 50 ភាគរយ​នៅក្នុង​ឈាម​របស់​ពួកគេ​ជាង​អ្នក​ដែល​គេង 7 ទៅ 8 ម៉ោង​ក្នុង​មួយថ្ងៃ​។​

​ឬ​គិត​អវិជ្ជមាន​?

​យោងតាម​ការសិក្សា​មួយចំនួន មនុស្ស​ដែល​ដឹកនាំ​ជីវិត​ប្រកបដោយ​សុទិដ្ឋិនិយម និង​សប្បាយរីករាយ ទំនងជា​មិនសូវ​ឈឺ​ជាង​អ្នក​ដែល​រស់នៅក្នុង​ស្ថានភាព​ផ្លូវចិត្ត​អវិជ្ជមាន​។ អ្នក​សុទិដ្ឋិនិយម​តែងតែ​រស់នៅ​បានយូរ​ជាង​អ្នក​ទុទិដ្ឋិនិយម​។ មូលហេតុ​គឺ​នៅពេលដែល​គិត​វិជ្ជមាន​ចំនួន​កោសិកា​ឈាមស​ដែល​ទាក់ទង​នឹង​ភាពស៊ាំ​ក្នុង​រាងកាយ​កើនឡើង​។​

ភាព​តានតឹង​ហួសហេតុ​

​នេះ​គឺជា​មូលហេតុ​ចម្បង​នៃ​ប្រព័ន្ធ​ភាពស៊ាំ​ចុះខ្សោយ​។ Kathleen Dass អ្នកជំនាញ​ខាង​ភាពស៊ាំ​បាន​និយាយថា “​នៅពេលដែល​អ្នកមាន​ភា​ព​តានតឹង រាងកាយ​របស់​អ្នកនឹង​បញ្ចេញ cortisol និង adrenaline ដែលជា​អរ​ម៉ូ​ន​ដែល​បន្ថយ​កម្រិត​នៃ lymphocytes និង phagocytes” ។​

​ក្រៅពីនេះ ភាព​តានតឹង​ក៏​បណ្តាលឱ្យមាន​អាកប្បកិរិយា​មិន​ល្អជា​បន្តបន្ទាប់​ដូចជា ការផឹក​ស្រា ការជក់បារី ការ​គេង​មិន​លក់ និង​ការ​ឃ្លាន​អាហារ​ជាដើម​។​

​ខ្ជិល​ហាត់ប្រាណ​

​យោងតាម​ការស្រាវជ្រាវ ពេលដែល​ធ្វើ​លំ​ហាត់ប្រាណ 30-45 នាទី​/​ថ្ងៃ ធ្វើ​លំ​ហាត់ប្រាណ 5 ថ្ងៃ​/​សប្តាហ៍ ទៀងទាត់ 12 សប្តាហ៍ ចំនួន​កោសិកា​ភាពស៊ាំ​នឹង​កើនឡើង ភាព​ធន់​ក៏​កើនឡើង​គួរឱ្យកត់សម្គាល់​។​

ការជក់បារី​ដោយផ្ទាល់​និង​ដោយ​ប្រយោល​

​មនុស្ស​គ្រប់គ្នា​ដឹង​ពី​ផលប៉ះពាល់​នៃ​ផ្សែង​បារី​ចំពោះ​សុខភាព​។ ស្ថិតិ​មួយ​នៅ​សហរដ្ឋអាមេរិក​បង្ហាញ​ថា អ្នក​មិន​ជក់បារី 3,000 នាក់​បាន​ស្លាប់​ដោយសារ​ជំងឺមហារីក​សួត កុមារ 300,000 នាក់​កើត​ជំងឺ​ផ្លូវដង្ហើម​។ ផ្សែង​បារី​ធ្វើឱ្យ​ប្រព័ន្ធ​ផ្លូវដង្ហើម​ចុះខ្សោយ​យ៉ាងធ្ងន់ធ្ងរ និង​កាត់បន្ថយ​ភាពស៊ាំ​នៃ​រាងកាយ​របស់​កុមារ​។​

​ការពឹងផ្អែក​ខ្លាំង​លើ​ថ្នាំ​អង់​ទី​ប៊ី​យោ​ទិច​

​ការប្រើប្រាស់​ថ្នាំ​អង់​ទី​ប៊ី​យោ​ទិច​ច្រើនពេក​កាត់បន្ថយ​ចំនួន cytokines (​កោសិកា​ឈាមស​ដែល​ប្រឆាំងនឹង​ភ្នាក់ងារ​បង្ក​រោគ​) និង​អ័រម៉ូន​បញ្ជូន​សារសំខាន់​នៃ​ប្រព័ន្ធ​ភាពស៊ាំ​ក្នុងអំឡុងពេល​ឆ្លង​មេរោគ​។ ក្រៅពីនេះ ការប្រើ​ថ្នាំ​ផ្សះ​ច្រើនពេក​ក៏​ធ្វើ​ឲ្យ​មេរោគ​ធន់​នឹង​ថ្នាំ​ដែរ​។​

​ញញឹម​តិច​

​យោងតាម​ការស្រាវជ្រាវ​ពី​សាកលវិទ្យាល័យ Loma Linda University School of Medicine ក្នុង​រដ្ឋ​កាលីហ្វ័រ​ញ៉ា ការ​សើច​កាត់បន្ថយ​ការសំងាត់​នៃ​អរ​ម៉ូ​ន​ស្ត្រេ​ស បង្កើន​ចំនួន​កោសិកា​ភាពស៊ាំ ធ្វើអោយ​ប្រសើរឡើង​នូវ​ចរន្តឈាម បង្កើន​លំហូរ​អុកស៊ីសែន​តាមរយៈ​ការដកដង្ហើម និង​បន្ធូរ​អារម្មណ៍​អវិជ្ជមាន​។​

​ដើម្បី​ពង្រឹង​ប្រព័ន្ធ​ការពារ​រាងកាយ​របស់​អ្នក អ្នក​គួរតែ​៖

-​គេង​ឱ្យបាន​គ្រប់គ្រាន់​
-​បរិភោគ​អាហារ​រុក្ខជាតិ​ឱ្យបាន​ច្រើន​
-​ញ៉ាំ​ខ្លាញ់​ដែលមាន​សុខភាព​ល្អ​
-​ញ៉ាំ​អាហារ​ដែលមាន​ជាតិ fermented ឬ​ទទួលទាន​អាហារ​បំប៉ន probiotic
-​ដាក់​កម្រិត​ជាតិ​ស្ករ​បន្ថែម​
-​ធ្វើ​លំ​ហាត់ប្រាណ​ឱ្យបាន​ទៀងទាត់​
-​រក្សា​ជាតិ​ទឹក​ឱ្យបាន​គ្រប់គ្រាន់​សម្រាប់​រាងកាយ
-​ការគ្រប់គ្រង​ភាព​តានតឹង​
-​បន្ថែម​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ពី​អាហារ​៕​

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង