ការបន្សាបជាតិពុល គឺជាដំណើរការនៃកម្ចាត់ជាតិពុលគ្រោះថ្នាក់ផ្សេងៗចេញពីក្នុងរាងកាយ។ ដំណើរការនេះ គឺចាំបាច់ណាស់ដើម្បីរក្សាបាននូវសុខភាពល្អប្រសើរចៀសផុតពីជំងឺ ។

ការបន្សាបជាតិពុលក្នុងរាងកាយ គឺគ្មានអ្វីស្មុគស្មាញឡើយដោយអ្នកអាចធ្វើទៅបានយ៉ាងងាយដោយគ្រាន់តែទទួលទានអាហារមួយចំនួន ។
បង្ហាញអោយដឹងពីប្រភេទនៃអាហារដែលមានប្រសិទ្ធិភាពបន្សាបជាតិពុលពីក្នុងរាងកាយ ៖
១. ខ្ទឹមស
ជាប្រភពដ៏ប្រសើរនៃសារធាតុប្រឆាំងអុកស៊ីតកម្ម រួមទាំងសារធាតុ allicin ដែលមានប្រសិទ្ធិភាពកម្ចាត់រ៉ាឌីកាល់សេរីនិងបន្សាបជាតិពុលគ្រោះថ្នាក់ចេញពីក្នុងរាងកាយទប់ស្កាត់ជំងឺ។ ខ្ទឹមសក៏ជួយ
ជម្រុញថ្លើមអោយផលិតអង់ស៊ីមបន្សាបជាតិពុលដែលជួយច្រោះសម្អាតជាតិពុលពីក្នុងប្រព័ន្ធរំលាយអាហារផងដែរ។ ដូច្នេះកុំភ្លេចបន្ថែមខ្ទឹមសក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក។

២. បន្លែបៃតង
មានផ្ទុកសម្បូរទៅដោយសារធាតុ folate វីតាមីន C វីតាមីន k ជាតិសសៃ ក្លរ៉ូភីល និងសារធាតុ phytonutrients ដែលជួយកាត់បន្ថយសម្ពាធឈាម គ្រប់គ្រងជាតិស្ករក្នុងឈាម និងបន្សាបជាតិ
ពុល ហើយថែមទាំងប្រយុទ្ធប្រឆាំងការរលាកទៀតផង។
៣. ក្រូចឆ្មារ
បរិមាណនៃវីតាមីន C ដែលមានវត្តមាននៅក្នុងក្រូចឆ្មារ គឺចាំបាច់សម្រាប់រាងកាយដើម្បីបង្កើតបាននូវសមាធាតុ glutathione។ ហើយសមាសធាតុនេះជួយថ្លើមក្នុងដំណើរការនៃការបន្សាបជាតិពុល។ ក្រូចឆ្មារក៏ជួយប្រព័ន្ធរំលាយអាហារក្នុងដំណើរការនៃការកម្ចាត់កាកសំណល់ផងដែរ។ អ្នកអាចច្របាច់ទឹកក្រូចឆ្មារស្រស់ម្ខាងចូលក្នុងទឹកក្ដៅឧណ្ហៗ ១ កែវ បន្ទាប់មកទទួលទានវាជាប្រចាំរៀងរាល់ព្រឹក។

៤. ខ្ញី
ជាប្រភពដ៏ល្អបំផុតនៃសារធាតុ shogaols និង សារធាតុ gingerols ដែលជួយលើកកម្ពស់ការបន្សាបជាតិពុលពីក្នុងរាងកាយដោយបង្កើនលឿនចលនានៃអាហារតាមរយៈពោះវៀន។ ជាលទ្ធផល ដំណើរការនេះជួយកម្ចាត់ជាតិពុលគ្រោះថ្នាក់និងកាកសំណល់ចេញពីថ្លើម ពោះវៀនធំ រួមទាំងសរីរាង្គខាងក្នុងផ្សេងទៀត។

៥. ផ្កាខាត់ណាខៀវ
ជាប្រភពដ៏សម្បូរបែបនៃជាតិសសៃដែលជួយកម្ចាត់ជាតិពុលចេញពីរាងកាយតាមរយៈបំពង់រំលាយអាហារ។ ផ្កាខាត់ណាស់ខៀវមានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ជាពិសេសសារធាតុ phytonutrients ដែលជួយក្នុងដំណើរការបន្សាបជាតិពុលនៃរាងកាយឲ្យកាន់តែមានលក្ខណៈសកម្មប្រសើរឡើង។
៦. ត្រសក់
ត្រសក់ក៏មានផ្ទុកសម្បូរទៅដោយជាតិទឹក សារធាតុ beta-carotene និងវីតាមីន C ដែលជួយកម្ចាត់ជាតិពុលផ្សេងៗចេញពីប្រព័ន្ធរាងកាយបានយ៉ាងប្រសើរ៕