ខាងក្រោមនេះ Health.com.khនឹងបង្ហាញអ្នកពីរបស់ដែលអ្នកគួរតែយកទៅពេលដែលទៅស្នាក់នៅសណ្ឋាគារ ទើបមិនប៉ះពាល់ដល់សុខភាពរបស់អ្នក។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- អ្នកគួរតែយកកន្សែងផ្ទាល់ខ្លួនទៅប្រើប្រាស់ ដោយមិនគួរប្រើកន្សែងសណ្ឋាគារឡើយ ព្រោះនៅពេលដែលគេសម្អាតមិនស្អាត នឹងអាចសល់មេរោគច្រើន ដោយអាចធ្វើឲ្យមេរោគទាំងនោះឆ្លងចូលរាងកាយយ៉ាងងាយ។
- ចំណែកច្រាសដុសធ្មេញក៏អ្នកគួរតែយកតាមខ្លួនដែរ ព្រោះច្រាសដុសធ្មេញរបស់សណ្ឋាគារអាចរឹង ដោយធ្វើឲ្យធ្មេញអ្នកងាយខូចណាស់។ ដូចនេះ អ្នកមិនគួរប្រើច្រាសដុសធ្មេញរបស់សណ្ឋាគារឡើយ។
- អ្នកគួរតែយកស្បែកជើងផ្ទាត់មួយគូរបស់អ្នកទៅសណ្ឋាគារពាក់ ដោយមិនគួរពាក់របស់សណ្ឋាគារឡើយ ព្រោះអាចឆ្លងមេរោគតាមស្បែកចូលទៅក្នុងរាងកាយអ្នកបាន។ ដូចនេះ អ្នកមិនគួរប្រើស្បែកជើងរបស់សណ្ឋាគារជាដាច់ខាត ទើបមិនងាយឆ្លងជំងឺផ្សេងៗ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855