តើការដេកមិនលក់ជាអ្វី ? ការដេកមិនលក់ គឺជាបញ្ហាដែលច្រើនកើតមាន ហើយវាមានការប៉ះពាល់ដល់ការរស់នៅសព្វថ្ងៃផងដែរ ។ មានមនុស្សជាច្រើន ដែលមានបញ្ហាដេកមិនលក់នេះ ដូច្នេះពួកគេតែងតែមានការភ្ញាក់ពីដំណេក នៅពេលយប់ ឬភ្ញាក់លឿនពេក ។

ទោះជាយ៉ាងណាការគេងមិនលក់ក៏អាចបណ្ដាលមកពីបញ្ហាសុខភាពមួយចំនួនផងដែរ។
ប្រសិនបើយើងមានបញ្ហាគេងមិនលក់ វាអាចនឹងប៉ះពាល់ដល់សុខភាពទៀត ដូច្នេះហើយខាងក្រោមនេះ គឺជាដំណោះស្រាយទាំង១១ ដើម្បីកាត់បន្ថយបញ្ហាគេងមិនលក់

១. អានសៀវភៅដែលយើងចូលចិត្ត ហើយចៀសវាងប្រភេទដែលអាចប៉ះពាល់អារម្មណ៍នៅពេលយប់
២. ស្តាប់ចម្រៀងសប្បាយៗ
៣. ផឹកទឹកដោះគោមួយកែវមុនចូលគេង
៤. និយាយគ្នាលេងជាមួយមិត្ត
៥. ហាត់ប្រាណ ដើម្បីកាត់បន្ថយសម្ពាធ
៦. លេងហ្គេម
៧. មើលកម្មវិធីកម្សាន្តអារម្មណ៍
៨. ព្យាយាមកុំគិតពីអ្វីច្រើននៅពេលកំពុងគេង ដោយធ្វើចិត្តឲ្យស្ងប់
៩. កុំបង្ខំចិត្តគេង ប្រសិនបើយើងមានអារម្មណ៍មិនស្ងប់នោះ
១០. ញ៉ាំអ្វីដែលយើងចូលចិត្ត
១១.ដើរលេងកម្សាន្តខ្លះ ដើម្បីឲ្យជីវិតមានន័យ ៕
