ខាងក្រោមនេះ គឺជាអ្វីដែលអ្នកត្រូវតែដឹងអំពីមេជីវិតឈ្មោល និងទឹកកាមរបស់បុរសភេទ។ តើអ្នកបានដឹងដែរឬទេថា វាមិនមែនជាវត្ថុតែមួយ ឬដូចគ្នានោះទេ។ សូមបង្កើនចំនេះដឹងរបស់លោកអ្នកទៅលើការបញ្ចេញទឹកកាមរបស់មនុស្សប្រុសជាមួយយើងខ្ញុំទាំងអស់គ្នា។

ទំនាក់ទំនងរបស់មេជីវិតឈ្មោល (sperm) និងទឹកកាម (semen)
វាមិនមែនជាវត្ថុដូចគ្នា ឬតែមួយនោះទេ។ មេជីវិតឈ្មោលគឺជាគ្រឿងផ្សំនៅក្នុងទឹកកាម ប៉ុន្តែ ទឹកកាមជាពាក្យសំដៅទៅលើទឹកដែលបុរសភេទបញ្ចេញបន្ទាប់ពីរួមភេទបានសម្រេច ហើយវាមានផ្ទុកទៅដោយជាតិប្រូតេអ៊ីន និងវីតាមីន C។ មេជីវិតឈ្មោលមានត្រឹមតែ ៥ ទៅ ១០ ភាគរយប៉ុណ្ណោះនៅក្នុងការបញ្ចេញទឹកកាមម្តងៗរបស់បុរស។
ទឹកកាមមានធាតុផ្សំជាច្រើន
នៅក្នុងទឹកកាមមានធាតុផ្សំជាច្រើនផ្សេងៗគ្នា ហើយវាប្រហាក់ប្រហែលគ្នាសម្រាប់មនុស្សប្រុសទូទៅ។ សារធាតុផ្សំទាំងអស់នោះមានដូចជា វីតាមីន C កាល់ស្យូម ក្លរីន អាស៊ីតស៊ីទ្រិក កូលេសស្តេរ៉ុល ក្រេអាទីនីន fructose (ស្ករក្នុងទឹកផ្លែឈើ) អាស៊ីតឡាទិក ម៉ាញ៉េស្យូម នីទ្រូសែន ផូស្វ័រ ប៉ូតាស្យូម សូដ្យូម វីតាមីន B12 និងស័ង្កសី។
មេជីវិតឈ្មោលរស់រានមានជីវិតយូរអង្វែង
និយាយអំពីអាយុកាលវិញ មេជីវិតឈ្មោលអាចរស់រាននៅក្នុងខ្លួនរបស់ស្ត្រីរហូតដល់ទៅ ៥ ថ្ងៃបន្ទាប់ពីនៅរួមរស់ជាមួយគ្នា។ ប៉ុន្តែ កុំព្រួយបារម្ភអី មេជីវិតឈ្មោលមិនអាចរស់នៅលើផ្ទៃរាបធម្មតា ឬក្នុងអាងងូតទឹកក្តៅ កន្លែងហែលទឹកឡើយ ទោះបីជាយ៉ាងណាក៏ដោយ កន្លែងហែលទឹក ឬអាងងូតទឹកក្តៅភាគច្រើនត្រូវបានគេដាក់ថ្នាំសម្រាប់ការព្យាបាល ដូច្នេះ វាគ្រប់គ្រាន់នឹងសម្លាប់មេជីវិតឈ្មោលទៅហើយ។ សូម្បីតែនៅក្នុងទឹកធម្មតា ទឹកគ្មានប្រើប្រាស់ថ្នាំព្យាបាល មេជីវិតឈ្មោលអាចរស់នៅតែមួយភ្លែតប៉ុណ្ណោះ ដូច្នេះ សូមកុំព្រួយបារម្ភអី មនុស្សស្រីមិនអាចមានផ្ទៃពោះតាមរយៈទឹកដូចរៀបរាប់ខាងលើនោះទេ។
ពណ៌របស់ទឹកកាម
ជាធម្មតា ទឹកកាមមានពណ៌ស ឬប្រផេះ ប៉ុន្តែពេលខ្លះវាអាចមានជាពណ៌លឿង។ ករណីលេចចេញជាពណ៌ផ្កាឈូក ឬក្រហម នោះគឺវាបញ្ជាក់ពីវត្តមានរបស់ឈាមក្នុងទឹកកាម។ ទោះបីជាយ៉ាងណាក៏ដោយ វាជាករណីកម្រជួបប្រទះដែលបណ្តាលអោយមានផលអាក្រក់ចំពោះសុខភាព ប៉ុន្តែ ប្រសិនបើអ្នកមានឈាមក្នុងទឹកកាម សូមធ្វើការណាត់ជួបជាមួយនឹងវេជ្ជបណ្ឌិតរបស់អ្នក ដើម្បីពិភាក្សាបញ្ហានេះអោយបានល្អប្រសើរ។ មេជីវិតឈ្មោលធម្មតាមានក្បាលមូល និងកន្ទុយវែង ដើម្បីងាយធ្វើចលនាទៅមុខ។ មេជីវិតឈ្មោលដែលធំ តូច ស្រួច ឬក្បាលក្ងិកក្ងក់ រួញ កោង ឬកន្ទុយពីរ ទំនងដូចជាមិនអាចបង្កកំនើតជាមួយនឹងស៊ុតញីរបស់ស្ត្រីបានឡើយ។
មេជីវិតឈ្មោលអាចជាប្រុស ឬស្រី
តើអ្នកដឹងទេថា មេជីវិតឈ្មោលរបស់បុរសអាចជាប្រុស និងស្រី។ អញ្ចឹងហើយ មេជីវិតឈ្មោល ស្រី (female sperm) មានកម្លាំងខ្លាំងជាងមេជីវិតឈ្មោល ប្រុស (male sperm) មានន័យថា អ្នកអាចនឹងមានផ្ទៃពោះដោយសារមាជីវិតឈ្មោល ស្រីហែលលឿនជាងមេជីវិតឈ្មោល ប្រុស ។ មេជីវិតឈ្មោលស្រីមានក្រូម៉ូសូម “X” ហើយបង្កើតបានជាកូនស្រី ខណៈពេលដែលមេជីវិតឈ្មោលប្រុសមានក្រូម៉ូសូម “Y” និងបង្កើតបានជាកូនប្រុស។
សីតុណ្ហភាពដែលល្អបំផុត
មេជីវិតឈ្មោលត្រូវបានផលិតឡើងនៅក្នុងពងស្វាស (ដែលស្ថិតនៅខាងក្រៅខ្លួនមនុស្ស) ដោយសារតែមេជីវិតឈ្មោលត្រូវការបរិស្ថានត្រជាក់ដើម្បីរស់។ ជាការពិតណាស់ ការសិក្សាថ្មីៗបានរកឃើញថា មនុស្សប្រុសដែលធ្វើការជាមួយនឹងម៉ាស៊ីនកុំព្យូទ័រយួរដៃផ្ទាល់នៅលើភ្លៅរបស់ពួកគេអាចនឹងមានចំនួនមេជីវិតឈ្មោលតិចជាងធម្មតា ពីព្រោះកុំព្យូទ័របានផ្តល់កំដៅក្តៅនៅជុំវិញទីនោះ។
មេជីវិតឈ្មោលរាប់លានក្បាល
ជាមធ្យម មនុស្សប្រុសបញ្ចេញទឹកកាមដែលមានផ្ទុកមេជីវិតឈ្មោលប្រហែលជា ១៨០ លានក្បាល (៦៦ លានក្នុងមួយមីលីលីត្រ) ប៉ុន្តែ អ្នកខ្លះបានអាចបានរហូតដល់ទៅ ៤០០ លានឯណោះ។ ទាំងបរិមាណ និងគុណភាពសុទ្ធតែជាកត្តាសំខាន់សម្រាប់ការបង្កកំណើត៕