កម្ពស់របស់មនុស្សម្នាក់ៗត្រូវបានកំណត់ដោយហ្សែនសុខភាពនិងបរិស្ថានជុំវិញខ្លួន។ ការលូតលាស់នឹងធ្លាក់ចុះក្រោយពេលមនុស្សពេញវ័យ។ ប៉ុន្តែយើងអាចជួយការលូតលាស់នេះបានដោយការទទួលទានអាហារដែលត្រឹមត្រូវ។

– អាហារដែលសម្បូរជាតិកាល់ស្យូម៖ តាមគេហទំព័រការលូតលាស់របស់យុវវ័យបានឲ្យដឹងថាក្នុងកំឡុងពេល ៣០ឆ្នាំ ដំបូងនៃជីវិតឆ្អឹងរបស់មនុស្សយើងធ្វើការសាងសង់ឆ្អឹងបន្ថែមទៀតហើយនិងរក្សាទុកជាតិកាល់ស្យូម។ ជាតិកាល់ស្យូមមានសារសំខាន់ខ្លាំងណាស់សម្រាប់ធ្វើឲ្យឆ្អឹងរឹងម៉ាំហើយវាល្អបំផុតប្រសិនបើអ្នកធ្វើលំហាត់បន្ថែម។ អាហារដែលសម្បូរជាតិកាល់ស្យូមមានដូចជាទឹកដោះគោគ្រឿងបរិភោគផលិតពីទឹកដោះគោប្រភេទបន្លែមានស្លឹកនិងត្រីសាឌីន។
– អាហារសម្បូរវីតាមីនA៖ ឆ្អឹងរឹងម៉ាំដោយសារវីតាមីននិងសារធាតុខនិជ។ អាហារដែលសម្បូរទៅដោយវីតាមីនA មានដូចជាថ្លើមសត្វស៊ុតផ្នែកពណ៌លឿងការ៉ុតឆៅនិងម្ទេសប្លោកពណ៌ក្រហម។ អ្នកក៏អាចបន្ថែមវីតាមីនA ទៅក្នុងការទទួលទានប្រចាំថ្ងៃដោយការប្រើថ្នាំវីតាមីនA បានដែរ។ ប៉ុន្តែការទទួលទានវីតាមីនA ច្រើនពេកអាចបង្ករឲ្យទៅជាជាតិពុល។
– អាហារសម្បូរវីតាមីនD៖ វីតាមីនD ជួយធ្វើឲ្យឆ្អឹងរឹងម៉ាំ។ អាហារដែលសម្បូរវីតាមីនD មានថ្លើមសត្វសាច់គោត្រីគ្រឿងបរិភោគផលិតពីទឹកដោះគោនិងស៊ុត។ វីតាមីនD ក៏មានលក់ជាប្រភេទថ្នាំវីតាមីនបន្ថែមដែរ។
– អាហារសម្បូរប្រូតេអ៊ីន៖ ប្រូតេអ៊ីនមានសារសំខាន់ចំពោះជាលិកានិងកម្លាំង។ អាហារដែលសម្បូរទៅដោយប្រូតេអ៊ីនមានដូចជាសាច់គ្រឿងបរិភោគផលិតពីទឹកដោះគោនិងពពួកសត្វក្នុងទឹកដែលមានសម្បកដូចជាក្តាមនិងបង្គា។
– អាហារសម្បូរសារធាតុស័ង្កសី៖ ស័ង្កសីជួយដល់ការលូតលាស់នៃឆ្អឹងនិងកម្លាំងភាពស៊ាំ។ អាហារដែលសម្បូរទៅដោយសារធាតុនេះមានដូចជាគ្រំសមុទ្រ (oysters) ពពួកសណ្តែកសាច់ជ្រូកសាច់មាន់ ពពួកគ្រាប់សណ្តែកគ្រាប់ផ្លែឈើនិងស៊ុតសត្វ៕