ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកថាតើគួរតែសែនទេវតាចង្ក្រានមុនទេក្នុងថ្ងៃដកជើងធូប ហើយតើគួរតែសែនអ្វីខ្លះទៅ?

ក្នុងថ្ងៃសែនដកជើងធូប អ្នកគួរតែសែនទេវតាចង្ក្រានមុន ដោយសែនក្នុងយប់ថ្ងៃទី២៥ វេលាម៉ោង១១យប់។ អ្នកអាចសែនដាក់ជាស្ករគ្រាប់ ផ្លែឈើ ឬនំអ៊ីបាន ព្រោះទាំងនេះជារបស់ផ្អែមៗ។ ការសែនរបស់ផ្អែមៗ ជាការតបស្នងទេវតាចង្ក្រានតាមថែរក្សាផ្ទះរបស់អ្នកពេញមួយឆ្នាំ ហើយអាចធ្វើឲ្យទេវតាចង្ក្រាននិយាយល្អៗពីផ្ទះរបស់អ្នក ដោយជួយថែរក្សាផ្ទះរបស់អ្នកឲ្យសុខសប្បាយពេញមួយឆ្នាំថ្មីនេះទៀត៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង