មួយថ្ងៃញ៊ាំអាហារត្រឹមតែ ១ពេលអាចជះផលប៉ះពាល់ជាច្រើនចំពោះសុខភាព។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីមូលហេតុដែលអ្នកមិនគួរញ៊ាំតែមួយពេលក្នុង១ថ្ងៃ ៖

១. ជាតិស្ករក្នុងឈាមប្រែជាគ្មានស្ថេរភាព

រយៈពេលយូរនៃការមិនទទួលទានអ្វីជាធម្មតាអាចនាំឱ្យកម្រិតនៃជាតិស្ករក្នុងឈាមប្រែជាគ្មានស្ថេរភាព។ បញ្ហាជាតិស្ករក្នុងឈាមចុះទាបខ្លាំង ( Hypoglycemia) ជាញឹកញយបណ្ដាលមកពីការមិនទទួលទានឱ្យបានច្រើនគ្រប់គ្រាន់ ពិសេសប្រសិនបើអ្នកមានជំងឺទឹកនោមផ្អែមប្រភេទទី២។ ក្រៅពីនេះអ្នកក៏អាចជួបប្រទះបញ្ហាតឹងសាច់ដុំដែលនាំឱ្យឈឺក្បាលផងដែរ។

២. កង្វះសារធាតុចិញ្ចឹមក្នុងរាងកាយ

អាហារមួយពេលក្នុង ១ថ្ងៃអាចនឹងមិនផ្ដល់ឱ្យអ្នកនូវសារធាតុចិញ្ចឹមសំខាន់ៗបានគ្រប់គ្រាន់ឡើយ។ ជាលទ្ធផលអាចប្រឈមមុខខ្ពស់នឹងហានិភ័យនៃការវិវត្តន៍ទៅជាកង្វះអាហារូបត្ថម្ភបង្កបញ្ហាសុខភាពផ្សេងៗជាច្រើនទៀត។

៣. ឈឺក្បាល

អាការៈឈឺក្បាលដោយសាររបបអាហារច្រើនកើតឡើងជាធម្មតាចំពោះអ្នកដែលចង់ស្រកទម្ងន់ខ្លាំងភ្លាមៗតាមដែលអាចទៅរួច។ វាកើតឡើងដោយសារមូលហេតុជាច្រើនរួមបញ្ចូលទាំងគម្លាតនៃពេលវេលាសម្របខ្លួន, ជាតិស្ករក្នុងឈាមធ្លាក់ចុះទាប និងកង្វះជាតិម៉ាញ៉េស្យូមជាដើម។

៤. អាចមានអារម្មណ៍ត្រជាក់ជាប់ជានិច្ច

ការទទួលទានអាហារមួយពេលក្នុង ១ថ្ងៃអាចបង្វែលំហូរឈាមទៅក្នុងទិសដៅនៃការស្តុកទុកជាតិខ្លាញ់។ ជាលទ្ធផលវាស្តុកទុកនូវថាមពលសម្រាប់ផ្ដល់ឱ្យរាងកាយនូវកម្លាំងនៅពេលបន្ទាន់។ បន្ថែមពីនេះបរិមាណនៃកាឡូរីទាបអាចនាំឱ្យអ្នកមានអារម្មណ៍ត្រជាក់និងឃ្លានជានិច្ច។

កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវដែលមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង មិនមែនសម្រាប់ជំនួសឱ្យការព្យាបាលដោយគ្រូពេទ្យជំនាញតែម្ដងឡើយ។ វេបសាយសុខភាព Health.com.kh មិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួនឯងតាមអត្ថបទខាងលើនោះទេ។ ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការពិនិត្យនិងព្យាបាលឱ្យបានត្រឹមត្រូវទើបប្រសើរ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង