ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីចរិតរបស់បុគ្គលដែលកើតក្នុងឆ្នាំកុរ។ តើមានអ្វីខ្លះទៅ?
អ្នកដែលកើតក្នុងឆ្នាំកុរ ជាបុគ្គលដែលចូលចិត្តញ៉ាំ ដោយអាចនិយាយបានថាជាកំពូលអ្នកញ៉ាំ។ ជាពិសេស គេជាមនុស្សដែលរាងខ្ចិល ហើយខ្លាចស្មុគស្មាញ។ មិនត្រឹមតែប៉ុណ្ណោះ មានពេលខ្លះគេចូលចិត្តធ្វើបាបអ្នកដទៃលេង។ គេជាមនុស្សដែលតែងតែគិតថាខ្លួនស្អាត ដោយតែងតែសរសើរពីខ្លួនឯងជានិច្ច។ ជាងនេះទៅទៀត គេជាបុគ្គលដែលងាយអៀន ដោយពេលជួបនឹងមនុស្សដែលខ្លួនស្រឡាញ់បែរជានៅរាងឆ្ងាយទៅវិញ។ ថ្វីត្បិតតែចរិតគេបែបនេះ ប៉ុន្តែអនាគតនឹងមានជីវិតមិនធម្មតាឡើយ៕